ខេត្តកណ្តាល ៖ ជនជាតិវៀតណាមម្នាក់ ដែលគេសង្ស័យថាស្រវឹងភ្លេចភ្លាំងស្មារតីចុះទៅមុជ ទឹកបណ្តាលឲ្យលង់ស្លាប់ កាលពីវេលាម៉ោង៥និង៣០នាទី ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ នៅ ចំណុចមាត់ទន្លេមេគង្គ ស្ថិតក្នុងភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ ត្រឹង យ៉ាំងតូយ ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិវៀតណាម មុខរបរ ទិញអេតចាយ មានទីលំនៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។
សាក្សីបានឲ្យដឹងថា កន្លងមកជនរងគ្រោះតែងតែផឹកស្រាសស្រវឹងជាប្រចាំ ក្នុងពេលស្រវឹង ម្តងៗតែងរករឿងប្រពន្ធ ។ ថ្ងៃកើតហេតុដោយសារការផឹកស្រាស្រវឹង រហូតង្វេងគ្រប់គ្រង ស្មារតីមិនបានក៏ដើរទៅមុជទឹកទន្លេម្នាក់ឯង នៅចំណុចខាងលើបានបាត់ដំណឹងរកមិនឃើញ ស្រាប់តែនៅម៉ោង៥និង៣០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ ប្រទះឃើញសពរួចរាយ ការណ៍មកប៉ុស្តិ៍នគរបាលអរិយក្សត្រ ។
កម្លាំងជំនាញផ្នែកកោសលវិច័យ មានលោកមេឃុំ ជំនាញពេទ្យមណ្ឌលសុខភាព អរិយក្សត្រ មេភូមិ បានធ្វើការពិនិត្យសាកសព ដោយសន្និដ្ឋានថាជនរងគ្រោះពិតជាលង់ទឹកស្លាប់ប្រាកដ មែន ។ សពប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី។
តាមការបំភ្លឺរបស់ប្រពន្ធជនរងគ្រោះបានអះអាងថា ប្តីគាត់ផឹកស្រាជាប្រចាំ តែងបាត់បង់ ស្មារតី ចងចាំអ្វីមិនបានឡើយ ៕ ស្អាងជ័យ











