ខេត្តត្បូងឃ្មុំ ៖ មិនថាត្រីតូចឬត្រីធំទេ គឺចូលក្នុងស្បៃមុងដែលគេដាក់ពេញផ្ទៃបឹងកំពឹត ដូចនៅរដូវបិទឡូនេសាទ យ៉ាងណាក៍ដោយគេសង្កេតឃើញមានបទល្មើសនេសាទដែលប្រើឧបករណ៍នេសាទខុសច្បាប់ស្បៃមុង ឧបករណ៍ឆក់ ដែលកំពង់តែដំណើរការយ៉ាងព្រោងព្រាតតែម្ដង នៅក្នុងឡូលេខ៩ ដែលឈ្មោះថា បឹងកំពឹត ក្នុង ភូមិកំពង់បឹង ឃុំមៀនស្រុកអូរាំងឳ ខេត្តត្បូងឃ្មុំ ។
តែហាក់ដូចជាមិនទាន់មានអាជ្ញាធរពាក់ព័ន្ធណាមួយមានចំណាត់ការតាមច្បាប់នោះទេ ខុសប្លែកពីអាជ្ញាធរ ខេត្តដែលជាប់គ្នាដែលគេបង្ក្រាបស្ទើរតែរាល់ថ្ងៃ ។
បើតាមប្រភពពីប្រជានេសាទជាលក្ខណៈគ្រួសារបានប្រាប់ឲ្យដឹងថា រូបគាត់បានត្រឹមដាក់មង ដាក់ទ្រូ តែប៉ុណ្ណោះមិនហ៊ានប្រើប្រាស់ឧបករណ៍ខុសច្បាប់ដែលគេហាមឃាត់នោះទេ ហើយនៅឡូនេសាទលេខ៩នេះមិនដែលមានមន្ត្រីជំនាញពាក់ពន្ធ័ចុះមកបង្ក្រាបឡើយ នឹងបានបើចុះមកបង្ក្រាបបានត្រឹមតែមួយថ្ងៃទេគេនឹងឃើញមានបទល្មើសនេសាទដាក់រាប់រយម៉ែត្រម្តងទៀតហើយច្រើនជាមុនទៀត។
ដោយឡែកលោក ស៊ន់ អ៊ីម ជាក្រុមប្រឹក្សាឃុំមៀន និងជាសមាជិកសហគមន៍បឹងកំពឹតផង បានលើកឡើងថា ខាងសហគមន៍ខិតខំបង្ក្រាបបទល្មើសដែលដាក់ក្នុងបឹងផ្ទៃតែរាល់ឆ្នាំទោះត្រូវចំនាយថវិកាផ្ទាល់ខ្លួនក៍ដោយ ប៉ុន្តែថ្នាក់លើមិនបានផ្តល់ជាសម្ភារៈ កងកម្លាំង មន្ត្រីជំនាញ ចុះសហការជាមួយព្រោះពេលនេះបទល្មើសនេសាទ និងឧបករណ៍ខុសច្បាប់កំពុងតែប្រព្រឹត្តពេញផ្ទៃបឹងកំពឹត។
ជុំវិញករណីបទល្មើសនេសាទនេះដែរ កន្លងមកលោក ម៉ា យ៉ុងរី នាយខណ្ឌរដ្ឋបាលជលផលខេត្តត្បូងឃ្មុំធ្លាប់ប្រាប់អ្នកសារព័ត៍មានថានឹងចុះបង្ក្រាបបទល្មើសនេសាទនេះ ។ ប៉ុន្តែមកពេលនេះមិនទាន់ឃើញលោកដឹកនាំមន្ត្រីជំនាញចុះមកបង្ក្រាបបទល្មើសដែលមានពេលផ្ទៃបឹងកំពឹត នឹងព្រែកជី ឃុំទន្លេបិទ ដូច្នោះប្រពលរដ្ឋសូមសំណូមពរដល់អាជ្ញាធរដែលពាក់ពន្ធ័ជាពិសេសមន្ត្រីជំនាញចុះបង្ក្រាបបទល្មើសទាំងនោះ ព្រោះកូនចៅជំនាន់ក្រោមប្រហែលមិនស្គាល់ប្រភេទត្រីអស់ទេបើត្រីមួយចំនួនជិតផុតពូជដោយសារជនមួយចំនួននេសាទខុសនឹងច្បាប់បែបនេះ ដូច ឆក់ ដាក់ស្បៃមុង ក្រឡា ញឹកដែលផ្ទុយនឹងច្បាប់ជលផលផងដែរ ៕ វណ្ណៈ













