ប្រជាពលរដ្ឋប្រមូលផ្តុំគ្នាតវ៉ាបិទផ្លូវព្រោះតែក្លិនស្អុយពីសំរាមក្រុមហ៊ុនប៉ោយប៉ែតគ្លីន័រយកទៅចាក់ក្បែរភូមិ

ចែករំលែក៖

ក្រុងប៉ោយប៉ែត ៖ ប្រជាពលរដ្ឋប្រមាណ៥០នាក់នៅភូមិព្រៃគប់សង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតតំណាងប្រជាពលរដ្ឋ៥ភូមិ មានភូមិអូរនាង ភូមិទំនប់ក៥ អូរឬស្សី និង ភូមិទួលប្រាសាទ ក្នុងសង្កាត់ចំនួន២គឺ សង្កាត់ផ្សារកណ្ដាលនិងប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យស៊ូទ្រាំនឹងក្លិនស្អុយឆ្អេះឆ្អាប និងសត្វរុយមិនបានទើបលើកគ្នាបិទផ្លូវនិងដេញរថយន្តដឹកសំរាម របស់ក្រុមហ៊ុនប៉ោយប៉ែតគ្លីន័រចេញបែបនេះនិងបញ្ឈប់ឲ្យចាក់សំរាមនៅក្នុងភូមិ បន្តទៀតហើយពួកគាត់អះអាងថា និង ការតវ៉ាដេញបន្ត បើក្រុមហ៊ុននៅតែបន្តយ កសំរាមមកចាក់ ដោយមិនមានវិធានការលុបបំបាត់ក្លិនស្អុយបន្តទៀតនោះ ។

អ្នកតវ៉ាបានលើកឡើងថា គំនរសំរាមនេះនៅមិនឆ្ងាយពីផ្ទះសម្បែងពួកគាត់ និងចាក់ ចោលលើផ្លូវធ្វើដំណើរ ធ្វើអោយប៉ះពាល់ រំខានដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់យ៉ាងខ្លាំងទើបនៅព្រឹកថ្ងៃទី១៤,១៥ ខែ តុលា ឆ្នាំ ២០១៧ ប្រជាពលរដ្ឋនៅភូមិព្រៃ គប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយ ប៉ែតផ្តើមតវ៉ាបែបនេះ ។

ជាមួយការតវ៉ាប្រជាពលរដ្ឋបានរិះគន់អាជ្ញាធរមូលដ្ឋានថា បានបណ្ដោយឲ្យក្រុមហ៊ុនធ្វើអាជីវកម្ម ដឹកសំរាមយកទៅចាក់ក្នុងភូមិឋានរបស់អ្នកស្រុករស់នៅ ។ ប្រជាពល រដ្ឋបន្តថា ទីតាំងដែលក្រុមហ៊ុនប៉ោយប៉ែតគ្លីននើរ ប្រមូលសំរាមពីទីប្រជុំជនក្រុងប៉ោយប៉ែត យកមកចាក់ ចោលក្នុងភូមិព្រៃគប់នេះ ជារណ្តៅដីរបស់លោក ណង សុង ជាមេភូមិផ្ទាល់ដែលលោកបានអនុញ្ញាតិឲ្យក្រុមហ៊ុនដឹកសំរាមចាក់ចោល ដោយមិនគិតគូពី ផលប៉ះពាល់សុខភាពរបស់ប្រជាពលរដ្ឋឡើយ ។

ពួកគាត់មានការព្រួយបារម្ភបញ្ ហាក្លិនស្អុយ និងសត្វរ៉ុយយ៉ាងខ្លាំងបណ្ដាលមកពីគំនរសំរាមធ្វើឲ្យប៉ះពាល់សុខភាព កូនចៅរបស់គាត់ឈមនិងជំងឺ រាគរូស គ្រុនចាញ់គ្រុនឈាមជាដើម។អ្នកភូមិអះអាងថា សំរាមនេះពិតជាប៉ះពាល់ខ្លាំង ធ្វើឲ្យពួកគាត់ដេកមិនលក់ប៉ះពាល់ផ្លូវដង្ហើមនៅពេល ទទួលទានអាហារមិនបាន និងត្រូវចងម៉ុង ហូបបាយក៏មាន ព្រោះរំខានពីសត្វរុយក្បាលខៀវធំៗជាប្រភពចម្លងមេរោគ និងមានក្លិន អាក្រក់ ជះតាមខ្យល់មកលើផ្ទះសម្បែង ដែលពួកគាត់កំពុងរស់នៅ ។ បើសិនជាមានជំងឺឈឺស្កាត់ពិតជាលំបាក ព្រោះពួកគាត់សុទ្ធតែជាអ្នកមានជីវភាពខ្វះខាតរក មួយថ្ងៃរស់បានមួយថ្ងៃមានប្រាក់ឯណោះ សម្រាប់ព្យាបាល។

ជុំវិញបញ្ហាខាងលេីនេះលោកមេព្រៃ គប់គ្មានការឆ្លេីយបំភ្លឺឡេីយពេលអ្នកសារ ព័ត៌សុំការ បកស្រាយ។ចំណែកខាងភាគីក្រុមហ៊ុនប៉ោយប៉ែតគ្លីន័រនៅកន្លេងកេីតហេតុបានបកស្រាយថាចាំឧ្យអាជ្ញាធរមកដោះស្រាយ ៕ វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print