ប៉ោយប៉េត ៖ កំលាំងផ្នែកជំនាញប្រឆាំងបទល្មើសគ្រឿងញៀននគរបាលក្រុងប៉ោយប៉ែតបានបញ្ជូនជនសង្សយគ្រឿងញ៉ៀនទៅស្នងការខេត្តបន្ទាយមានជ័យកាពីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧នេះ បន្ទាប់ពីធ្វេីឃាត់ខ្លួនកាលពីវេលាម៉ោង៧ និង២៥នាទីរសៀល ថ្ងៃទី១៥ ខែតុលាឆ្នាំ២០១៧កន្លងមកនៅផ្សារយួនឋិតក្នុងភូមក្បាលស្ពាន១សង្កាត់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក វរសេនីយ៍ ឯក ធិន សុិនដេត អធិការនគរក្រុងប៉ោយប៉ែត បានចុះបង្រ្កាបករណីជួញដូគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ០២នាក់បន្តបន្ទាប់។
ជនសង្ស័យទី១.ឈ្មោះ ធុង ចៅលឺ ហៅអាអូន ភេទប្រុស អាយុ២២ឆ្នាំ ទីលំនៅមិនប្រាកដ ដកហូតវត្ថុតាង ម្សៅក្រាមសថ្លាចំនួន 6 ថង់តូច។
យោងតាមចម្លើយបំភ្លឺពីជនសង្ស័យខាងលើ សមត្ថកិច្ចឈានដល់ការបង្ក្រាបជនសង្ស័យប្រើប្រាស់គ្រឿងញៀនម្នាក់ទៀត ឈ្មោះ ភក្រ័ ជួល ហើយបាន ដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លា1ថង់តូច ថង់កិបសំរាប់ច្រកថ្នាំមួយចំនួន ដែកកេះ 7 ដបកែច្នៃសំរាប់ជក់1។
បច្ចុប្បន្នជនសង្ស័យទាំង២ កំលាំងជំនាញកំពុងបន្តការសាកសួរនៅអធិការដ្ឋាននគរបាលក្រុងដើម្បីស្រាវជ្រាវរកមុខសញ្ញាបន្តទៀត ។ក្រោយពីការសាកសួជនសង្ស័យទាំងពីនាក់និងបញ្ជូនទៅស្នងការខេត្តបន្ទាយមានជ័យដេីម្បិបញ្ចូនបន្តរទៅតុលាការខេត្ត ៕ វណ្ណា