ភ្នំពេញ ៖ ពាក្យចាស់លោកពោលថា រពឹសដៃផ្ទៃឆ្អែតប៉ុន្តែយុវជនម្នាក់នេះវិញបែជារពឹសដៃចូលទៅក្នុងរថយន្តបន្លំលួចយកសម្ភារៈក្នុងកាបូបតែមិនបានសម្រេចត្រូវម្ចាស់គេឃើញទាន់ចាប់ប្រគល់អោយប៉ូលីសដាក់ខ្នោះល្មម។
ករណីនេះបង្ករភ្ញាក់ផ្អើកាលពីវេលាម៉ោង០៩និង៣០នាទីព្រឹកថ្ងៃទី១៦ខែតុលាឆ្នាំ២០១៧នៅមុខផ្ទះលេខ៦៨ផ្លូវ១៩៥៨ក្រុម៦ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ប៉ូលីសប្រាប់ថាជនសង្ស័យឈ្មោះ ជិប វិសាល ភេទប្រុសអាយុ២៤ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅបណ្តោះអាសន្នភូមិកើតហេតុខាងលើមានស្រុកកំណើតភូមិផ្សារឆ្នាំងឃុំផ្សារឆ្នាំស្រុកពញាឮខេត្តកណ្តាល។ ចំណែកដើមបណ្តឹងឈ្មោះ ច័ន្ទ ណារិទ្ធ ភេទប្រុសអាយុ៥០ឆ្នាំមុខរបរជាគរបាលស្នាក់នៅផ្ទះលេខ៦៨ផ្លូវ១៩៥៨ក្រុម៦ភូមិពោងពាយសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។
លោក ច័ន្ទ ណារិទ្ធ ភេទប្រុសអាយុ៥០ឆ្នាំមុខរបរជាគរបាលបានរៀបរាប់ប្រាប់សមត្ថកិច្ចថាគាត់បានថយរថយន្តរបស់គាត់១គ្រឿងម៉ាកឡិចស៊ីសRX300ពណ៌ទឹក ប្រាក់ពាក់ស្លាកលេខភ្នំពេញ2M-8425ចេញពីក្នុងផ្ទះមកទុកនៅមុខផ្ទះមិនទាន់ទាំងចុះចេញពីរថយន្តផងស្រាប់តែជនសង្ស័យមិនដឹងមកពីណាបានបើកទ្វារថយន្តផ្នែកខាងឆ្វេងចូលអង្គុយនិងលួចយកកាបូបខាងលើភ្លាមៗគាត់បានស្ទុះចេញពីរថយន្តនិងបានឡុកសោរហើយចាប់បានជនសង្ស័យបានប្រគល់អោយសមត្ថកិច្ចតែម្តង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាព ដូចការចោទប្រកាន់ខាងលើពិតប្រាកដមែន
បច្ចុប្បន្នជនសង្ស័យខាងលើកំពង់ឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ៕ ដោយ៖ តុង សីហា