ប្រជាពលរដ្ឋចាប់មុខសញ្ញាលួចទូរស័ព្ទដៃរួមនាំគ្នាវាយទើបប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកង១

ចែករំលែក៖

ភ្នំពេញៈ មុខសញ្ញាលួចទូរស័ព្ទដៃម្នាក់ត្រូវបានប្រជាពលរដ្ឋចាប់ខ្លួនបានភ្លាមៗរួចនាំគ្នាវាយម្នាក់ដៃម្នាក់មួយជើងបណ្ដោយអោយបែកមុខទើបប្រគល់អោយសមត្ថកិច្ចក្រោយពីជនសង្ស័យលួចទូរស័ព្ទដៃពីនារីម្នាក់ដែលនៅលើម៉ូតូកង់បី។កាលពីថ្ងៃត្រង់ថ្ងៃទី១៦ខែតុលា  ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវលេខ៣៨០កែង៦៣ ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ នាង យ៉ុងវ៉ោ ភេទប្រុស  អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ  មានទីលំនៅផ្ទះជួល សង្កាត់បឹងសាឡាង  ខណ្ឌទួលគោក ។

តាមប្រភពពត៍មានពីសមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូកង់បី រួចក៏ទុកទូរស័ព្ទដៃ នៅលើកៅអីក្បែរខ្លួន ស្រាប់តែជនសង្ស័យបានជិះម៉ូតូម៉ាកវ៉ាវពណ៍ខ្មៅ ពាក់ស្លាក់លេខភ្នំពេញ1FS.2540មកក្បែរបន្លំលួចយកទូរស័ព្ទដៃបំរុងរត់គេចខ្លួន ពេលនោះជន រងគ្រោះស្រែកចោរៗ ក៏ត្រូវបានអ្នករត់តុ និងភ្ញៀវចូលរួមជួយដេញចាប់បាននាំគ្នាវាយជនសង្ស័យបែកមុខ និងមុខឲ្យមានរបួសជាទម្ងន់ និងដកហូតយកទូរស័ព្ទដៃពីជនសង្ស័យទៅឲ្យជនរងគ្រោះវិញ ពេលនោះជនរងគ្រោះវិញផងដែរទើបប្រគល់ឲ្យសមត្ថ​កិច្ចចាត់ ការតាមច្បាប់។ ក្រោយកើតហេតុនារីរងគ្រោះមិនបានទៅដាក់ពាក្យបណ្ដឹងនោះដោយប្រាប់ថាប្រញាប់។

បច្ចុប្បន្នជនសង្ស័យកំពុងឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print