ចោរ២ក្រុម ប្រដាប់ដាវសាម៉ូរ៉ៃ និងលំពែងវាយប្លន់យកឧបករណ៍នេសាទពីជនរងគ្រោះ ៣នាក់បងប្អូនបង្កើត

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកក្រគរកំពុងសហការគ្នា និងមមៀរញឹកតាមស្រាវជ្រាវករណីចោរ ១ក្រុមមានគ្នាប្រមាណជាង ១០នាក់ ដែលបានធ្វើសកម្មភាណវាយប្លន់យកនៅឧបករណ៍នេសាទពីជនរងគ្រោះ ៣នាក់បងប្អូនបង្កើត ខណៈដែលជនរងគ្រោះកំពុងធ្វើដំណើររួមដោយកាណូត ១គ្រឿង។

ហេតុការណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នៅលើផ្ទៃទឹកបឹងទ្លេសាប ត្រង់ចំណុចមុខព្រែកកំពុងថ្គោល ដែលមានចម្ងាយពីភូមិប្រមាណ ៤គីឡូម៉ែត្រ ស្ថិតក្នុងភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ត្រី ឯម រុន អធិការនគរបាលនៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា ជនរងរបួសទី១ ឈ្មោះ ម៉ៅ ជាតិ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ(ធ្ងន់)ទី២ ឈ្មោះ ម៉ៅ ប៊ុនធឿន ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ(មិនរងរបួសទេ) និងទី៣ ឈ្មោះ ម៉ៅ ចាន់រ៉ា ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ(មិនរងរបួសទេ) អ្នកទាំង ០៣នាក់ជាបងប្អូនបង្កើតនឹងគ្នា បច្ចុប្បន្ន រស់នៅភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ត្រី ឯម រុន អធិការនគរបាលនៃអធិការដ្ឋាននគរបាលស្រុកក្រគរបន្តថា សម្ភារខូចខាត និងបានបាតបង់រួមមាន.សាច់មងចំនួន ៦០ដុំ ស្មើរនឹងទម្ងនចំនួន ៥០គីឡូក្រាម.ម៉ាសុីន ១គ្រឿងម៉ាក ហុីណូតា កំលាំង ១៨សេះ និងបុកបែកសម្បកកាណូតចំនួន ១គ្រឿង។

លោក វរសេនីយ៍ត្រី អធិការនគរបាលស្រុកក្រគរបន្តទៀតថា បើតាមការរាបរបពីជនរងគ្រោះទាំង ៣នាក់បងប្អូនបង្កើតលើកឡើងថា មុនដំបូងពួកខ្លួនបាននាំគ្នាធ្វើដំណើរដោយកាណូត ១គ្រឿង ក្នុងគោលបំណងទៅរាយមងតែមិនទាន់បានដល់គោលដៅផងក៍បានជួបកាណូត ២គ្រឿងបើកបុក ហើយកាណូតទាំង ២គ្រឿងនោះមានមនុស្សជាង ១០នាក់ប្រដាប់ដោយសាងឬច្បូក និងដាវសាមូរ៉ៃតែមិនស្គាល់អត្តសញ្ញាណនោះទេ ហើយបានស្រែកគំរាម និងធ្វើសកម្មភាពវាយជនរងគ្រោះជាបងបណ្ដាលឲ្យរបួស(ធ្ងន់) ចំណែកប្អូនៗទាំង ២នាក់លើកដៃសំពះអង្វរករទើបមិនបណ្ដាលឲ្យរងរបួសនោះ រួចក៍យកឧបករណ និងសម្ភារដូចបានរាបរបខាងលើ។

លោក អធិការនគរបាលស្រុកបញ្ជាក់បន្ថែមបន្តទៀតថា ករណីខាងលើនេះកម្លាំងនគរបាល និងកម្លាំស្ថាប័នពាក់ព័ន្ធកំពុងសហការគ្នាស្រាវជ្រាវ និងបើកការសើបអង្កេតយ៉ាងយកចិត្តទុកដាក់ ប៉ុន្តែយ៉ាងមុិញពុំទាន់មានតំរ៉ុយនៅឡើយនោះទេ តែយើងក៍ពុងញាប់ដៃញាប់យ៉ាងមមៀរផងដែរក្នុងករណីនេះ ៕ បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print