ការបរិច្ចាគឈាមគឺជាអំពើល្អក្នុងការជួយសង្រ្គោះជីវិតមនុស្ស! កងកម្លាំងនគរបាលជាតិនៃស្នងការ ដ្ឋាននគរបាលខេត្តតាកែវ ស្ម័គ្រចិត្តបរិច្ចាគឈាម

ចែករំលែក៖

ខេត្តតាកែវ យើងអាចជួយជីវិតមនុស្សបានដោយការធ្វើអំពើល្អបែបនេះ! ព្រោះមានអ្នករងគ្រោះដោយ សារការខ្វះឈាមជាច្រើនកំពុងរង់ចាំអ្នក ។ ចូរនាំគ្នាធ្វើល្អនៅថ្ងៃនេះ និងបន្តធ្វើជារៀងរាល់ថ្ងៃ !! នាព្រឹកថ្ងៃ ទី១៨ ខែតុលា ឆ្នាំ២០១៧ នៅស្នងការដ្ឋាន នគរបាលខេត្តមានរៀបចំការផ្តល់ឈាមបរិច្ចាកឈាមដោយ ស្ម័គចិត្តពីកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ។

ការស្ម័គ្រចិត្តបរិច្ចាគឈាមដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី គង់ សំអូន ស្នងការរងទទួល​ផែន​សេនាធិការ តំណាងដ៍ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលេខេត្ត និងក្រុមគ្រូពេទ្យមកពីមន្ទីរ សុខាភិបាលខេត្តតាកែវ ។

ឆ្លៀតក្នុងឱកាសនោះដែរ ក្រុមគ្រូពេទ្យសូមថ្លែងអំណអរគុណយ៉ាងជ្រាលជ្រៅចំពោះកងកម្លាំងនគរបាល ខេត្ត និង លោកស្នងការនគរបាលខេត្ត ដែលអនុញ្ញាតឲ្យក្រុមគ្រូពេទ្យចុះផ្សព្វផ្សាយ និងសុំបរិច្ចាកឈាម ដោយស្ម័គចិត្ត  ។

ជាលទ្ធផលក្រុមគ្រូពេទ្យទទួលបានការផ្តល់ឈាមរបស់កងកម្លាំងនគរបាលខេត្តចំនួន៨នាក់ ៕ ជាយក្រុង

 

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print