ឃាត់ជនសង្ស័យម្នាក់ ពាក់ព័ន្ធរក្សាទុក និងជួញដូរនូវសារធាតុញៀន

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ កំលាំងជំនាញប្រឆាំងគ្រឿងញៀននៃ អធិការនគរបាលក្រុងសួងបានចុះឃាត់ ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធរក្សាទុកនិងជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ ធ្វើឡើង កាលពីវេលាម៉ោង៨និង៤០នាទី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ នៅនៅចំណុច ភូមិ ពណ្ណរាយ សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។

 ជនសង្ស័យឈ្មោះ យ៉ាន អឿន ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិពណ្ណរាយ សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ដកហូតថ្នាំញៀនចំនួន៣កញ្ចប់តូច ។

បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធី ៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print