ខេត្តព្រះសីហនុ ៖ បុរសម្នាក់បើកម៉ូតូក្នុងស្ថានភាពស្រវឹង បានជ្រុលទៅបុករថយន្តពីក្រោយ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ កាលពីវេលាម៉ោង៦ និង៣០នាទី ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ នៅលើផ្លូវលេខ១០៤ ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ក្រុង/ខេត្តព្រះសីហនុ ។
នគរបាលក្រុងព្រះសីហនុបានឲ្យដឹងថា ម៉ូតូខាងលើម៉ាក ហុងកុងវ៉េវ ពណ៌ខ្មៅ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ អាក់ សៀក ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ ។ ជនរងគ្រោះបេីក ក្នុងស្ថានភាពស្រវឹង លុះបើកមកដល់ចំណុចខាងលើបានបុករថយន្តពីក្រោយដែលចតទុកនៅមុខផ្ទះ ម៉ាកហាយឡេនឌ័រ ពណ៌ខ្មៅ បណ្ដាលឲ្យរងរបួសធ្ងន់ ។
បច្ចុប្បន្ន អ្នកបើកបរម៉ូតូរងរបួសជាទម្ងន់ បានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកមិត្តភាព៨៨៨ ៕ ជាយក្រុង
...













