បើកម៉ូតូទាំងស្រវឹង ជ្រុលបុករថយន្តចតមុខផ្ទះពីក្រោយ រងរបួសធ្ងន់

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ បុរសម្នាក់បើកម៉ូតូក្នុងស្ថានភាពស្រវឹង បានជ្រុលទៅបុករថយន្តពីក្រោយ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ កាលពីវេលាម៉ោង​៦ និង៣០នាទី ​ថ្ងៃទី​១៨ ខែ​តុលា​​​ ឆ្នាំ​២០១៧ នៅលើផ្លូវ​លេខ១០៤ ស្ថិត​នៅភូមិ​៥ សង្កាត់​លេខ​៤ក្រុង​/​​ខេត្ត​ព្រះសីហនុ​ ។

នគរបាល​ក្រុងព្រះសីហនុ​បាន​ឲ្យ​ដឹង​ថា ម៉ូតូ​ខាងលើម៉ាក​ ហុងកុងវ៉េវ ពណ៌ខ្មៅ គ្មានផ្លាកលេខ​ បើកបរ​ដោយ​ឈ្មោះ​ អាក់​ សៀក​ ភេទ​ប្រុស​ អាយុ​ ២៣ឆ្នាំ​ មានទីលំនៅ​ភូមិ​១ សង្កាត់​លេខ​១ ក្រុង/ខេត្តព្រះសីហនុ​ ។ ជនរងគ្រោះបេីក ក្នុង​ស្ថានភាព​ស្រវឹង​ លុះបើកមក​ដល់ចំណុចខាងលើ​បាន​បុក​រថយន្ត​ពី​ក្រោយ​ដែល​ចត​ទុក​នៅ​មុខ​ផ្ទះ​​ ម៉ាក​ហាយឡេនឌ័រ ពណ៌​ខ្មៅ​ បណ្ដាលឲ្យរងរបួសធ្ងន់ ។

បច្ចុប្បន្ន​ អ្នកបើកបរ​ម៉ូតូ​រង​របួស​ជា​ទម្ងន់​ បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​មិត្តភាព​៨៨៨ ៕ ជាយក្រុង

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print