នគរបាលចុះ​ត្រួតពិនិត្យ​ជនជាតិ​ចិន​ ស្នាក់​នៅ​កា​ស៊ីណូ ​និង​តាម​ហាង​ នៅ​ច្រក​ត្រពាំង​ផ្លុ​ង​ សង្ស័យ​ចាប់ជំរិត​តាម​ប្រព័ន្ធអ៊ីនធើណេត

ចែករំលែក៖

​ខេត្ត​ត្បូងឃ្មុំ​៖​ កម្លាំង​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ សហការ​ជាមួយ​កំលាំង​នគរបាល​ផែន​សន្តិសុខ​ស្នងការ​ខេត្ត​ត្បូង​ ដឹកនាំ​ដោយ​លោក​ព្រះរាជអាជ្ញា​ អម​អយ្យការ​សាលាខេត្ត​ត្បូងឃ្មុំ​ បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​ប្រកប​អាជីវកម្ម​មួយ​ចំនួន​ដែល​មាន​ជនជាតិ​ចិន​ស្នាក់​នៅ​ និង​សង្ស័យ​ធ្វើ​អាជីវកម្ម​តាម​ប្រព័ន្ធ​អ៊ីន​ធើ​ណេ​ត​ ជំរិត​ទា​ប្រាក់​ទៅ​បរទេស​ ​។

image_5

ហើយ​ប្រ​តិ​បត្ត​ការ​នេះ​ដែរ​ធ្វើ​ឡើង​នៅ​វេលា​ល្ងាច​ថ្ងៃ​ទី​១៦​ ខែតុលា​ ឆ្នាំ​២០១៥​ ក្នុងភូមិ​-​ឃុំ​ត្រពាំង​ផ្លុ​ង​ ស្រុក​ពញាក្រែក​ ខេត្ត​ត្បូងឃ្មុំ​ ។​

​ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ លោក​ឧត្តមសេនីយ៍​ ម៉ៅ​ ពៅ​ បាន​បញ្ជាក់​ឲ​ដឹង​ថា​ ជា​លទ្ធផល​សម្រាប់​ការ​ ត្រួតពិនិត្យ​ កាលពី​ល្ងាច​ថ្ងៃ​ទី​១៦​ នៅ​កាស៊ីណូ​ហេង​ហេង​ កម្លាំង​នគរបាល​ជំនាញ​បាន​ចូល​ត្រួតពិនិត្យ​ បន្ទប់​ស្នាក់​នៅ​របស់​ជនជាតិ​ចិន​ចំនួន​២៣​បន្ទប់​ រក​ឃើញ​មនុស្ស​ ៧០​នាក់​ ស្រី​០៧​នាក់​ ហើយ​រក​ពុំ​ឃើញ​មាន​ពាក់ព័ន្ធ​បទល្មើស​ទេ​ និង​ភោជនីយដ្ឋាន​១៦៨​ មុខ​ផែស្ងួត​ឧក​ញា​ លី​ម​ ប៊ុ​ណ្ណា​ រក​ឃើញ​មនុស្ស​៧២​នាក់​ ស្រី​១៩​នាក់​ រក​ពុំ​ឃើញ​មាន​បទល្មើស​ដូច​គ្នា​ ចំពោះ​បន្ទប់​ស្នាក់​នៅ​ចំនួន​៣០​បន្ទប់​ និង​ទីតាំង​ដ៏​ទៃ​ទៀត​ សម្មត្ថកិច្ច​ជំនាញ​កំពុង​ឆេ​ក​ឆេរ​នៅ​ព្រឹក​នេះ​ ហើយ​លទ្ធផល​យ៉ាងណា​នោះ​លោក​និង​ជំរាប​នៅ​ពេល​ក្រោយ​បន្ទាប់​ពី​ប្រ​តិ​បត្ត​ការ​ត្រូវ​បាន​បញ្ចប់ ​៕

image_4image_3image_2image_1image

...

ដោយ៖ វ​ណ្ណះ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print