នាយនគរបាលជាច្រើនរូបកំពុងបំពេញការងារនៅក្នុងនាយកដ្ឋាននគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ បានខ្សឹបខ្សៀវពីមាត់មួយទៅមាត់មួយ ថា អតីតគ្រាន់ជាឈ្មួញរកស៊ី និងចូលធ្វើនគរបាលមិនទាន់បាន៥ឆ្នាំផង លោក ម៉ៅ គង្គា មានយីអ៊ុនពាក់ស័ក្ដិ៤ និងមានតួនាទីជាជំនួយការនាយកដ្ឋាននគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ចថែមទៀត ។ ដូច្នេះ បើប្រៀបធៀបទៅនិងមន្ដ្រីនគរបាល ឯទៀត អ្នកខ្លះធ្វើការចាប់ពី១០ឆ្នាំ ឬពាក់កណ្ដាលជីវិត ដូចជាមិនឡើងស័ក្ដិស្មើ និងលោក ម៉ៅ គង្គា ដែលទើបចូលបម្រើនគរបាលថ្មីថ្មោងនេះទេ ។
នាយនគរបាលជាច្រើនបានបង្ហើបថា លោកស័ក្ដិ៤ម៉ៅ គង្គា កំពុងតែគឃ្លើន និងផ្លូវច្បាប់ អនុវត្ដខុសពីគោលការរបស់អគ្គស្នងការនគរបាលជាតិ ក៏ដូចជាការ ណែនាំរបស់នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ខណៈ បុគ្គលរូបនេះយកឋានៈ តួនាទី ជាជំនួយការប្រព្រឹត្ដអំពើពុករលួយ តាមរយៈយក អង្គភាពរបស់រដ្ឋធ្វើជាជំនួញ សេដ្ឋកិច្ចឆ្នាំងបាយរបស់ខ្លួន ។ ក្នុងនោះម៉ៅ គង្គ បាន កេណ្ឌប្រមូលប្រាក់ពីនាយនគរបាល ដែលបានចុះទៅធ្វើការនៅតាមបណ្ដាខេត្ដ តាមលិខិតបញ្ជាបេសកកម្មរបស់អគ្គស្នងការនគរបាលជាតិ ក៏ដូចជាការណែនាំ របស់ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច គឺត្រូវតែបង់លុយឱ្យ ខ្លួនយ៉ាងតិចក្នុង១ខែ៥០០ដុល្លារ បើអ្នកទៅកាន់គោលដៅនីមួយៗត្រូវបង់ឱ្យថ្នាក់ លើចាប់ពី៥០០០ដុល្លារ សម្រាប់មួយគោលដៅដែលឈរជើងតាមខេត្ដ ។
លោកម៉ៅ គង្គា អនុវត្ដគោលការណ៍នេះជោគជ័យ ក្នុងនោះដូចជាខេត្ដកំពតគឺ ម៉ៅ គង្គា តម្រូវឱ្យបង់៥០០ដុល្លារ ដោយមិនអាចចុះថ្លៃបាន ។ ដោយឡែកកម្លាំង នគរបាលសេដ្ឋកិច្ចមួយចំនួនទៀត ដែលឈរជើងនៅភូមិភាគឦសាន្ដ ដូចជាខេត្ដ ក្រចេះ , ស្ទឹងត្រែង , រតនគិរី , មណ្ឌលគិរី ជាដើម….។ ពួកគេត្រូវតែប្រមូលលុយ ពីបទល្មើសព្រៃឈើមកបំពេញតម្រូវការ ម៉ៅ គង្គា រាល់ៗខែ ។
នាយ នាយ នគរបាលបានរិះគន់ថា ម៉ៅ គង្គា ពិតជាមានមោទនភាពនិងអំពើ ពុករលួយមែន គាបសង្កត់នគរបាលដែលឈរជើងនៅតាមខេត្ដឱ្យបង់លុយ និង ដាក់កម្លាំងឱ្យប្រមូលប្រាក់ពីបទល្មើសឈើ ។ ប៉ុន្ដែសកម្មភាពរបស់ម៉ៅ គង្គា កំពុងជះឥទ្ធិពលដ៏អាក្រក់ប៉ះពាល់ដល់អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ចក៏ដូចជាគោលការណ៍របស់ថ្នាក់លើ ឬអនុវត្ដផ្ទុយពីបទបញ្ជាលិខិត បេសកកម្ម ។ គេបង្ហើបទៀតថា កាលពីជាឈ្មួញ ម៉ៅ គង្គា ពិតជាថ្លើមធំ មិនធម្មតា ហ៊ានរកស៊ីបោកប្រាស់ក្រុមហ៊ុនរបស់កូនអគ្គស្នងការរងនគរបាលជាតិ មួយរូបផងដែរ ។ ដូច្នេះដោយខ្លួនជានាយ នគរបាលនិងពាក់ស័ក្ដិ៤ថែមទៀត កាន់ តែគឃ្លើននិងផ្លូវច្បាប់ ដើម្បីស្វែងរកប្រយោជន៍លាភសក្ការៈសេដ្ឋកិច្ចឆ្នាំងបាយ របស់ខ្លួនកាន់តែទ្រង់ទ្រាយធំ ៕