សង្ស័យ​បែក​ថ្នាំ​ បុរស​ម្នាក់​ដាច់​ចិត្ត​ចងកសម្លាប់​ខ្លួន​នឹង​ខ្សៃ​អង្រឹង​ក្រោមផ្ទះ​

ចែករំលែក៖

ខេត្ត​បន្ទាយ​មាន​ជ័យ​៖​ បុរស​វ័យក្មេងសង្ស័យ​បែក​ថ្នាំ​​មក​ពី​ប្រទេស​ថៃ​បាន​មក​លេង​ភ្ជុំបិណ្ឌ​ជាមួយ​បងប្អូន​ បែក​ថ្នាំខ្លាំង​ដាច់​ចិត្ត​យក​ខ្សែ​អង្រឹង​មក​ចង​.​ក​ សម្លាប់​ខ្លួន​នៅ​ផ្នឹ​ម​ផ្ទះ​ ។

Pisey-2015-10-17-full-a67

កាលពី​ វេលា​ម៉ោង​ ពី​ម៉ោង​១១​និង​៣៥​នាទី​យប់​ ​ថ្ងៃ​ទី​១៦​ ខែតុលា​ ឆ្នាំ​២០១៥​ ស្ថិតនៅ​ផ្នឹ​ម​ ផ្ទះ​ក្នុងភូមិ​អូរ​អំបិល​ សង្កាត់​អូរ​អំបិល​ ក្រុង​សិរី​សោភ័ណ​ ខេត្តបន្ទាយមានជ័យ ​។

​លោក​ នាយ​ប៉ុស្តិ៍​សង្កាត់​អូរ​អំបិល​ឈឹ​ម​ វុ​ទ្ធី​ បាន​និយាយ​ថា​ សព​រង​គ្រោះ​មានឈ្មោះ​ លឹ​ម​ ហោ​ឡៃ​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ មាន​ ឪពុក​ឈ្មោះ​ រឹម​ រៀម​ ម្តាយ​ឈ្មោះ​ ហេង​ ពេក​ បងប្អូន​៣​នាក់​ រស់នៅ​ក្នុងភូមិ​កើតហេតុ​ ហើយ​គ្រួសារ​មួយ​នេះ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ទាំងអស់​ តែ​ប​ច្ចប្ប​ន្ន​ ឪពុក​ម្ដាយ​នៅ​ប្រទេស​ថៃ​ ។

​លោក​ បន្ត​ថា​ មុន​ពេល​កើតហេតុ​ សព​ជន​រង​គ្រោះ​ ប្រហែល​ម៉ោង​៩​យប់​បាន​អង្គុយ​លេង​ជាមួយ​យាយ​តា​នៅ​ ផ្ទះ​ ក្រោ​ពី​កា​និយាយ​លេង​ជាមួយ​យាយ​តា​ សព​ជន​រង​គ្រោះ​ចេះ​តែ​និយាយ​ថា​មាន​គេ​ដេញ​ចាប់ខ្លួន​ហើយ​ឈ្មោះ​ ឡៃ​ នោះ​បាន​និយាយ​ទៀត​ថា​ កុំ​ធ្វើបាប​ខ្ញុំៗ​ ហើយ​ពេល​យាយ​តា​ បាន​នាំ​គ្នា​ចូល​ដេក​លង់លក់​អស់​ លុះ​នៅ​ព្រឹក​ម៉ោង​៥​ទៀប​ភ្លឺ​ក្រុម​គ្រួ​សារបាន​ប្រទះ​ឃើញ​សព​រង​គ្រោះ​ យក​ខ្សែ​អង្រឹង​ប្រវែង​៣​ម៉ែត្រ​ ទៅ​ចង​.​ក​ នៅ​នឹង​ផ្នឹ​ម​ផ្ទះ​ ផ្លូវ​ ដើរ​ចេញចូល​ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ មក​មើល​ ហើយ​ក៏​លើកដាក់​ចុះ​បាន​រាយការណ៍​ទៅ​មេ​ប៉ុស្តិ៍​ឲ្យ​ចុះ​មក​ពិនិត្យ​សព​ ។​

លោក​បាន​និយាយ​បន្ត​ទៀត​ថា​ សព​នេះ​ក្រោយ​ពីកំលាំង​លោក​ពិន​ត្យ​នឹង​ធ្វើ​កំណត់ហេតុ​ពិតជា​ស្លាប់​ដោយ​ចង​.​ក​ ពិត​មែ​មិន​ពុំ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​នោះ​ឡើយ​ក្រោយ​ពី​ពិន​ត្យ​សព​ត្រូវ​បាន​ប្រគល់​ឪ្យ​សាច់ញ្ញាតិធ្វើបុណ្យ​តាម​ប្រពៃណី​ខ្មែរ​ ៕​

Pisey-2015-10-17-full-a66Pisey-2015-10-17-full-a60

...

ដោយ៖ វ​ណ្ណា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print