បាញ់សម្លាប់២នាក់ប្តីប្រពន្ធ ប្លន់លុយជិត៥ម៉ឺនដុល្លារ រត់គេចខ្លួនដោយសុវត្ថិភាពនៅកំពង់ធំ

ចែករំលែក៖

ខេត្តកំពង់ធំ ៖  ឃាតកដៃឆៅមួយក្រុមបានធ្វើសកម្មភាពបាញ់សម្លាប់ជនរងគ្រោះចំនួន ២នាក់ យ៉ាងសាហាវបំផុត ខណៈកំពុងបើកបររថយន្តចេញពីរោងចក្រកែច្នៃជ័រកៅស៊ូ ។ ក្រោយពេលកើតហេតុ ក្រុមជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះបាន កើតមានឡើង នៅវេលាម៉ោង ២១និង៣៥នាទី នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ ស្ថិតត្រង់ចំណុច ទួលស្រឡៅ ភូមិដងក្តា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឱ្យដឹងថា ក្រុមជនល្មើសមានគ្នាចំនួន ៤នាក់ ប្រដាប់ដោយអាវុធមិនស្គាល់ម៉ាក បានស្ទាក់បាញ់សម្លាប់ជនរងគ្រោះចំនួន ២នាក់ប្តី-ប្រពន្ធ ខណៈពេលកំពុងបើកបរ ប្ដីឈ្នោះ សឿង ប្រុញ ភេទប្រុស អាយុ ៤១ឆ្នាំ( ស្លាប់) និង ប្រពន្ធឈ្មោះ លី ចាន់ធឿន អាយុ ៣៨ឆ្នាំ(ស្លាប់) ប្ដីប្រពន្ធនេះ រស់នៅភូមិក្រែក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ តែបច្ចុប្បន្នបានផ្លាស់ប្តូរស្នាក់នៅ តំបន់អូសាជូ ភូមិដងក្តា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

ក្នុងពេលកើតហេតុប្រពន្ធជាអ្នកបើកបររថយន្តមួយគ្រឿង ម៉ាកហាយឡិនឌ័រ ពណ៌កាំម៉ៃ ពាក់ស្លាកលេខ កំពង់ចាម 2B-5444 ដឹកក្មួយៗ ២នាក់ទៀត ចេញពីធ្វើការរោចក្រកែច្នៃកៅស៊ូក្រែបជប៉ុន នៅចំណុចអូសាជូ ភូមិដងក្តា ឃុំក្រយា លុះមកដល់ចំណុចកើតហេតុស្រាប់តែមានជនមិនស្គាល់អត្តសញ្ញាណមានគ្នា ៤នាក់ ចេញមកមកស្ទាក់ផ្លូវធ្វើសកម្មបាញ់សម្លាប់ជនរងគ្រោះទាំង ២នាក់ ប្តី-ប្រពន្ធតែម្ដង។

ជុំវិញករណីឃាតកម្មបាញ់សម្លាប់ ២នាក់ប្ដី-ប្រពន្ធនេះ បើតាមការ សន្និដ្ឋានរបស់សមត្ថកិច្ចជំហានដំបូងអាចបណ្តាលមកពីរឿងគំនុំក្នុងមុខជំនួញរកស៊ីទិញជ័រកៅស៊ូ ព្រោះជនរងគ្រោះមិនសូវត្រូវជាមួយអ្នកជិតខាងទេ មានការឈ្លោះជាមួយអ្នកដទៃជាញឹកញាប់។

តែក្រោយមក កូនប្រុស ជនរងគ្រោះ​បានបញ្ជាក់ប្រាប់សមត្ថកិច្ចនៅប៉ុស្ដិ៍នគរបាលឃុំក្រយា ថា​ ចោរបានប្លន់ យក គ្រឿងអលង្កា បូកជាមួយលុយ ខ្មែរ ដោយគិតជាដុល្លារ សរុប ជិត៥ម៉ឺនដុល្លារ​ បន្ទាប់ពីប្លន់រួចរត់គេចខ្លួន ​។

NKD-36x6_outline

រហូតមកដល់ពេលនេះសមត្ថកិច្ចជំនាញកំពុងដុតដៃដុតជើងក្នុងការស្រាវជ្រាវស្វែងរក និងកំណត់មុខសញ្ញាជនសង្ស័យដើម្បីឈានដល់ការឃាត់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕ ប៊ុន រិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print