លោកស្រី ម៉ែន សំអន៖ ប្រទេសជាតិមានសុខ សន្តិភាព និងសេរីភាពពេញលេញ ក៏ដោយសារមានការដឹកនាំត្រឹមត្រូវរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន

ចែករំលែក៖

ភ្នំពេញ៖ លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា ៖ សន្តិភាព មិនអាចកើតឡើងដោយឯកឯងនោះទេ ប្រសិនបើ គ្មានការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រជាពលរដ្ឋ កសិករ,ពលករ,កម្មករ,កម្មការិនីកម្ពុជា គ្រប់រូបមានការងារធ្វើ មានសិទ្ធសេរីភាពគ្រប់គ្រាន់ តាមលទ្ធិប្រជាធិបតេយ្យ ក៏ដោយសារមានការដឹកនាំរបស់ សម្តេចតេជោហ៊ុន សែន ជាប្រមុខ។ សម្ដេចបានដឹកនាំប្រទេសឈានទៅរកសន្តិភាពពេញលេញ និងមានការរីកចំរើនលើគ្រប់វិស័យ ក្នុងនោះរួមមាន ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ។

លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បាន បញ្ជាក់បែបនេះ តាមរយៈអ្នកនាំពាក្យ លោកចាប សុថារិទ្ធ នាយកខុទ្ទការល័យលោកស្រី នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ កាលពីព្រឹកថ្ងៃទី២១ តុលា ឆ្នាំ២០១៧ ខណៈ លោកស្រី ម៉ែន សំអន ដឹកនាំក្រុមទី៥របស់គណៈប្រតិភូ ក្រសួងអធិការកិច្ច រដ្ឋសភា និងអាជ្ញាធរខេត្ដ , ក្រុងចំនួន១៥ រូប ទៅជួបសំណេះសំណាល ជាមួយកម្មករ, ពលករ ,កម្មការិនីកម្ពុជា ដើម្បីផ្ដល់ការលើកទឹកចិត្ដ ដែលកំពុងធ្វើការ តាមបណ្ដារោងចក្រ សហគ្រាស នៅខេត្ដឈុនបុរី ប្រទេសថៃ ចំនួន៣០០០នាក់ ។

លោក ចាប សុថារិទ្ធ បានបញ្ជាក់ថា៖ នៅក្នុងឱកាសជួបសួរសុខទុក្ខកម្មករខ្មែរធ្វើការនៅរោងចក្រសាច់មាន់ លោក ស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន នាំយកនូវការផ្តាំផ្ញើសួតសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់កម្មករទាំងអស់ដែលបម្រើការនៅទីនោះ ។ នាឱកាសនោះដែរ លោកស្រី ឧបនាយករដ្ឋមន្ត្រី ក៏សន្យាជួយកម្មករកម្ពុជា នៅពេលបំពេញការងារ ពេល ជួបកាលំបាក លោកស្រី និងក្រុមគណៈកម្មាធិការថ្នាក់ក្រសួង និងចុះជួយគ្រប់ពេល ។ បច្ចុប្បន្ននេះរាជរដ្ឋាភិបាល បានបង្កើតក្រុមការងារចំនួន៥ក្រុមសម្រាប់ចុះដោះស្រាយបញ្ហាលំបាកនៅពេលកម្មករជួបប្រទះបញ្ហាលំបាកពេលធ្វើ ការនៅ គ្រប់ប្រទេស មិនថាតែនៅប្រទេសថៃនោះទេ ៕ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print