កម្លាំងកងរាជអាវុធហត្ថស្រុកភ្នំស្រួចឃាត់ខ្លួន ជនសង្ស័យម្នាក់ពីបទជួញដូរគ្រឿងញៀន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ អហ.ស្រុកភ្នំស្រួច៖ កម្លាំងមន្ទីរយុត្តិធម៌ បានសហការណ៍ជាមួយនឹងកម្លាំងកងរាជអាវុធហត្ថស្រុកភ្នំស្រួច បានឃាត់ខ្លួនជនសង្ស័យបានម្នាក់ពាក់ព័ន្ធពីបទជួញដូរ និងចែកចាយគ្រឿងញៀន ។

12165785_911859938869067_1241417120_n

ជនសង្ស័យម្នាក់ឈ្មោះ ហេង សាលី (ហៅតុប)ភេទប្រុស អាយុ៣៣ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកុមារពេទ្យ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវបានកងកម្លាំងកងរាជអាវុធហត្ថស្រុកភ្នំស្រួច ធ្វើការឃាត់ខ្លួននៅចំណុចភូមិ គិរីរស្មីឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ពីបទជួញដូរ និងចែកចាយគ្រឿងញៀន ដ៏សកម្ម ។

ក្នុងប្រតិបត្តិការណ៍បង្ក្រាបនេះដែរសមត្ថកិច្ចជំនាញបានចាប់ដកវត្ថុតាង រថយន្តកូរ៉ូឡាពណ៌ខ្មៅ០១គ្រឿង ស៊េរីឆ្នាំ១៩៩៨ ម៉ាទឹកកក០២កញ្ចប់ ទូរស័ព្ទ០២គ្រឿង ថ្នាំយ៉ាម៉ា០៦គ្រាប់ ជញ្ជីងថ្លឹងថ្នាំ ០១ កន្ទោងច្រកថ្នាំ០១ថង់ ដែកកេះចំនួន៥៣ មេអាប៉ោង០២ ទុយោ១២ ដែកប្រលៀក០២ ដាវ០១ ម៉ាស៊ីនត្រង់ទីន័រ០១ លុយដុល្លារ ២១០ ប្រាក់បាត ២០០ លុយកូរ៉េ១០០ ប្រាក់រៀល២៣ ២៣០០ រៀល បណ្តោងខ្សែក០១ និងថង់សម្រាប់ច្រកថ្នាំ១៧ ។

បច្ចុប្បន្នជនសង្ស័យខាងលើ និងវត្ថុតាង បញ្ចូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តទៅតាមនិតិវិធី៕

12165674_911859942202400_113856770_n

...

ផ្តល់សិទ្ធដោយ៖ អ.ហ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print