អន់ចិត្តខ្លួនក្រគ្មានលុយដណ្ដឹងប្រពន្ធឡើងដើមស្វាយចងក.ធ្វើអត្ដឃាត

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យុវជនម្នាក់ដែលអ្នកស្រុកអះអាងថា បានស្រលាញ់កូនគេអ្នកមានទ្រព្យសម្បតិ្ដខ្ពង់ខ្ពស់ម្នាក់ ហើយខ្លួនឯងក្រគ្មានលុយចូលដណ្ដឹង សម្រេចឡើងលើដើមស្វាយចងក.លោតទន្លាក់ខ្លួនស្លាប់ខាងក្រោយផ្ទះម្ដាយមីង ។

IMG-20151017-WA0020

ហេតុការណ៍យុវជនគិតខ្លីខាងលើ កើតឡើងកាលពីវេលាម៉ោង ២១យប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៥ ត្រង់ចំណុចដើមស្វាយខាងក្រោយផ្ទះម្ដាយមីងឈ្មោះ ចៅ អឿន ចម្ងាយប្រមាណ ១៥ម៉ែត្រ ស្ថិតក្នុងភូមិវត្តពោធិ៍ ឃុំអន្លង់វិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

លោកវរៈសេនីយ៍ត្រី លីវ សេងហ៊ីម អធិការនគរបាលស្រុកកណ្ដៀង បានឱ្យដឹងថា យុវជនចងកធ្វើអត្ដឃាតខាងលើត្រូវបានគេស្គាល់ឈ្មោះ ប៉ោ សុវណ្ណ (ហៅ វិត) អាយុ២៣ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។

លោកអធិការបន្ដថា យុវជនគិតខ្លីខាងលើនេះបានយកខ្សែនីឡុងចងក.ព្យួលើដើមស្វាយ កំពស់ប្រមាណ ៤-៥ម៉ែត្រ លោតទន្លាក់ខ្លួនដាច់ខ្យល់ស្លាប់ភ្លាមៗ ក្រោយពីសមត្ថកិច្ចពិនិត្យជុំវិញកន្លែងកើតហេតុ ឃើញថាយុវជនរូបនេះពិតជាស្លាប់ដោយសារចងក.ធ្វើអត្ដឃាតពិតប្រាកដមែន ព្រោះតែខ្លួនកើតមកក្នុងត្រកូលអ្នកមិនសូវមានជីវភាពធូធា ហើយបានលួចស្រលាញ់នារីម្នាក់ក្នុងត្រកូលអ្នកមានទ្រព្យសម្បត្តិក្នុងភូមិផងរបងជាមួយ ប៉ុន្ដែខ្លួនគ្មានលទ្ធភាពចូលស្ដីដណ្ដឹង ធ្វើឱ្យបុរសគិតខ្លីរូបនេះមានគំនិតស្មុគស្មាញរហូតគិតខ្លីធ្វើបែបនេះ ហើយសាកសពបានប្រគល់ឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

IMG-20151017-WA0019

...

ដោយ៖ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print