សិស្សប្រុសម្នាក់ជិះម៉ូតូឆ្លងថ្នល់ទៅបុករថយន្តមួយគ្រឿងកំពុងឆ្លងកាត់ស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅដល់មន្ទីរពេទ្យ

ចែករំលែក៖

​ភ្នំពេញ​៖​ សិស្ស​ប្រុស​ម្នាក់​ជួប​ គ្រោះថ្នាក់​ចរាចរណ៍​ ខណៈ​ពេល​ជីះ​ម៉ូតូ​ ឆ្លងថ្នល់​ជ្រុល​ទៅ​បុក​ជាមួយ​រថយន្ដ​ដែល​កំពុង​ធ្វើ​ដំណើរ​បណ្ដាល​ឱ្យ​ដួល​បោក​ក្បាល់​ សន្លប់​ស្ដូកស្ដឹង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​មក​អន្ដរាគមន៍​ ដឹក​ បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ ។

image2 (1)

ហេតុការណ៍​ នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​១៧​ ខែតុលា​ ឆ្នាំ​ ២០១៥​ នៅ​លើ​មហាវិថី​ព្រះ​នរោត្ដម​ ជិត​វិមាន​ឯករាជ្យ​ ស្ថិត​នៅ​ក្នុង​សង្កាត់​ ចតុមុខ​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ ។​

​យោង​តាម​សំដី​សមត្ថកិច្ច​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ក្មេង​ ប្រុស​រង​គ្រោះ​ខាងលើ​បាន​ជិះ​ម៉ូតូ​តែ​ម្នាក់​ ឯង​ ម៉ា​កវី​វ៉ា​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1X-7031​ ឆ្លង​មហាវិថី​ព្រះ​ នរោត្ដម​ក្នុង​ល្បឿន​យ៉ាង​លឿន​ឆ្លងផ្លូវ​ ទំនងជា​ក្មេង​ប្រុស​ខាងលើ​មិន​អាច​គ្រប់​ គ្រង​ស្ថានភាព​នៃ​ការ​បើកបរ​ម៉ូតូ​ក្នុង​ ល្បឿន​លឿន​នេះ​មិន​បាន​ ទើប​ធ្វើ​ឱ្យ​ជ្រុល​ ចង្កូត​ទៅ​បុក​រថយន្ដ​ដែល​កំពុង​ធ្វើ​ដំណើរ​ពី​ជើង​ទៅ​ត្បូង​ ក៏​បុក​ចំ​ពី​ចំហៀង​ខាង​ ឆ្វេង​នៃ​កាង​មុខ​រថយន្ដ​ម៉ាក​Dewoo​កូរ៉េ​ ព​ណ៏​ខ្មៅ​ ពាក់​ស្លាក​លេខ​ ខេមរភូមិន្ទ​ ០១២.​ ២៧៨៩​ បើកបរ​ដោយ​ស្ដ្រី​ម្នាក់​ និង​អ្នក​រួម​ដំណើរ​២​នាក់​ ប្រុស​ម្នាក់​ ស្រី​ ម្នាក់​ផ្សេង​ទៀត​ដួល​បោក​ក្បាល​សន្លប់​បាត់​ ស្មារតី​ ក៏​មាន​សមត្ថកិច្ច​ហៅ​រថយន្ដ​ សា​មុ​យ​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទី​ ពេទ្យ​កាល់​ម៉ែត្រ​ ។​

សមត្ថកិច្ច​បាន​បន្ដ​ថា​ ក្មេង​ប្រុស​នោះ​ត្រូវ​បាន​ស្លាប់​បាត់បង់​ជីវិត​ ហើយ​ក្រោយ​ដឹក​យក​ទៅ​មន្ទីរពេទ្យ​ ហើយ​ មានឈ្មោះ​ ង៉ោ​ រិ​ទ្ធី​ ភេទ​ប្រុស​ អាយុ​១៥​ ឆ្នាំ​ មុខរបរ​សិស្សសាលា​ព្រះ​ស៊ី​សុវត្ថិ​ ស្នាក់​នៅ​27Eoz​ ផ្លូវ​លេខ​២០៨​ សង្កាត់​បឹង​ រាំង​ ខណ្ឌដូនពេញ​ ។​ ចំណែកឯ​អ្នក​បើក​ រថយន្ដ​ពាក់​ស្លាក​លេខ​ ខ​.​ម​ ២-២៧៨៩​ បើកបរ​ដោយ​ស្ដ្រី​ឈ្មោះ​ សុខ​ ម៉ា​រ៉ូ​លី​ន​ អាយុ​២៤​ឆ្នាំ​ ស្នាក់​នៅផ្ទះ​លេខ​105A2​ ផ្លូវ​លេខ​៦៣​ សង្កាត់​បឹង​រាំង​ ខណ្ឌ​ដូន​ ពេញ​ ។​

​បច្ចុប្បន្ន​សាកសព​សមត្ថកិច្ច​កំពុង​ ស្រាវជ្រាវ​រក​ក្រុម​គ្រួសារ​ដើម្បី​មក​ទទួល​ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ រីឯ​ម៉ូតូ​ និង​រថយន្ដ​គ្រោះថ្នាក់​ខាងលើ​ត្រូវ​បាន​យក​ ទៅ​រក្សារ​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ ជើង​គោក​នៃ​ស្នងការ​រាជធានី​ភ្នំពេញ​ រង​ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​ ។​

​ចំពោះ​ស្ដ្រី​ជា​អ្នកបើកបរ​រថយន្ដ​ ដែល​បណ្ដាល​ឱ្យ​មាន​ករណី​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឱ្យ​ជន​រង​គ្រោះ​ស្លាប់​ ក៏​ត្រូវ​បាន​សមត​កិច្ច​នគរបាល​ចរាចរណ៍​ នាំ​ខ្លួន​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវ​ គោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​តាម​និ​តិ​វិធី​ ប​ញ្ជួ​ន​ទៅ​កាន់​សាលាដំបូង​រាជ​ ធានី​ភ្នំ​ពោ​ញ​ក្នុង​បទ​បើកបរ​បង្ករ​គ្រោះ​ ថ្នាក់​ចរាចរណ៍​បណ្ដាល​ឱ្យ​អ្នក​ដទៃ​ស្លាប់​ ដោយ​អ​ចេតនា​ ៕

image7 (1) image6 (1) image3 (1) image1 (2) image8 (1) image4 (1) image5 (1)

...

ដោយ៖ ស ដារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print