ខេត្តកំពង់ស្ពឺ៖ យុវជនឈាមរាវម្នាក់បានដាច់ចិត្តលេបថ្នាមបំពុលកុកសម្លាប់ខ្លួនព្រោះតែខឹងនឹងបងប្អូនស្តីបន្តោសរឿងគិតតែផឹកស្រាមិនគិតជួយធ្វើកិច្ចការផ្ទះ។ ក្រោយកើតហេតុសាចញាតិបានបញ្ជូនទៅសង្រ្គោះដែរតែមិនអាចសង្រ្គោះបានព្រោះអាការះធ្ងន់ធ្ងរពេកជនរងគ្រោះបានដាច់ខ្យល់ស្លាប់នៅមន្ទីរពេទ្យក្រុងភ្នំពេញ ។
ករណីលេបថ្នាំសម្លាប់ខ្លួននេះកើតឡើងនៅវេលាម៉ោង១៥និង២០នាទីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៥នៅត្រពាំងកន្ទួច ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ជនរងគ្រោះមានឈ្មោះបិចភាស់ ភេទប្រុស អាយុ១៨ឆ្នាំ ។
ប្រភពពីសមត្ថកិច្ចស្រង់សម្តីសាច់ញាតិជនរងគ្រោះបានអោយដឹងថា តាមការពិតជនរងគ្រោះជាមនុស្សស្លូតបុតមិនចេះរករឿងអ្នកណាឡើយតេទាស់តែម្យ៉ាងទេគឺគេចូលចិត្តផឹកស្រាជាមួយមិត្តភក្តិក្នុងភូមិ ហើយពេលផឹកម្តងៗមិនដែលជួយធ្វើកិច្ចការផ្ទះនោះទេ(ការងារស្រែចំការ)។ មុនពេលកើតហេតុជនរងគ្រោះទើបតែត្រឡប់មកពីផឹកស្រាជាមួយមិត្តភក្តិពេលនោះបងប្អូននិងក្រុមគ្រួសារនាំគ្នាស្តីបន្ទោសម្នាក់មួយម៉ាត់ៗថាខ្លួនធំហើយគួរណាស់តែគិតគូខិតខំជួយធ្វើការរកស៊ីឪពុកម្តាយមិនគួរណាយកពេលវេលាទៅផឹកស្រាដោយឥតប្រយោជន៏បែបនេះឡើយថាហើយម្នាក់ៗក៏ចេញទៅធ្វើការរៀងៗខ្លួនអស់ទៅ។ ស្រាប់តែនៅពេលត្រលប់មកវិញឃើញជនរងគ្រោះប្រកាច់បែកពពុះមាត់ក៏បានបញ្ជូនទៅសង្រ្កោះនៅមន្ទីរពេទ្យលោកសង្ឃតែអនិច្ចានៅវេលាម៉ោង២១និង៣០នាទីថ្ងៃដដែលជនរងគ្រោះក៏ដាច់ខ្យល់ស្លាប់បាត់ទៅ ។
ប្រភពពីសមត្ថកិច្ចស្រុកសំរោងទងបានបញ្ជាក់ប្រាប់ថា ជនរងគ្រោះបានយកថ្នាំបំពុលកុកមកផឹកសម្លាប់ខ្លួនទើបក្រុមគ្រូពេទ្យមិនអាចធ្វើការសង្រ្គោះទាន់ពេលវេលាបែបនេះ ។
នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៥សមត្ថកិច្ចបានបំពេញបែបបទប្រគល់សពជនរងគ្រោះអោយក្រុមគ្រួសារទទួលយកទៅរៀបចំធ្វើបុណ្យនៅភូមិឃុំខាងលើតាមប្រពៃណី ៕
ដោយ៖ សេនាស័ក្តិ