ចាប់ខ្លួន​បុរស​ចំណាស់​រំដោះ​ក្មេង​ ប្រុស​អនីតិជន​៨​នាក់

ចែករំលែក៖

​ខេត្ដ​រតនគីរី​៖​ នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ ឃុំ​តា​អង​ ស្រុក​កូន​មុំ​ បាន​ចាប់ខ្លួន​បុរស​ វ័យ​ចំណាស់​ម្នាក់​រួច​រំដោះ​ក្មេង​ប្រុស​ជា​ អនីតិជន​៨​នាក់​ជា​បន្ដបន្ទាប់​កាលពី​ថ្ងៃ​ទី​ ១៦​ ខែតុលា​ ឆ្នាំ​២០១៥​ ។​

IMG-20151016-WA0036

​ការ​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ​ សមត្ថកិច្ច​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​បាន​ទទួល​ ពាក្យបណ្ដឹង​របស់​អាណាព្យាបាល​ក្មេង​ ប្រុស​ទាំង​៨​នាក់​ខាងលើ​ថា​បាន​បាត់​ចេញ​ ពី​ផ្ទះ​មិនដឹង​ទៅ​ណា​ ហើយ​សមត្ថកិច្ច​ ស្រាវជ្រាវ​ទើប​ឈាន​ដល់​ចាប់ខ្លួន​ជន​ សង្ស័យ​ ។​

​លោក​អនុសេនីយ៍ឯក​ រ៉េ​ន​ មុត​ អ​ធិ​ ការ​រង​ទទួល​បន្ទុក​ព្រហ្មទណ្ឌ​ស្រុក​កូន​មុំ​ បានឱ្យ​ដឹង​ថា​ ជនសង្ស័យ​ដែល​ត្រូវ​បាន​ សមត្ថកិច្ច​ចាប់ខ្លួន​ឈ្មោះ​ ថៃ​ ភឹ​ម​ អាយុ​ ៦៣​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ល្បាំ​ង​ ឃុំ​ល្បាំ​ង​១​ ស្រុក​លំ​ផាត់​ ខេត្ដ​រតនគីរី​ ។​ លោក​បាន​ ឱ្យ​ដឹង​ដែរ​រថា​ ជាមួយនឹង​ការ​ចាប់ខ្លួន​ជន​ សង្ស័យ​នឹង​រំដោះ​ក្មេង​ប្រុស​ទាំង​៨​នាក់​នេះ​ សមត្ថកិច្ច​នៅ​បាន​ឃាត់ខ្លួន​អ្នក​បើក​ រថយន្ដ​តាក់ស៊ី​ម្នាក់​ឈ្មោះ​ ឈាង​ សុខ​ឡេ​ង​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ វត្ដ​ សង្កាត់​-​ក្រុង​-​ខេត្ដក្រចេះ​។​ ក្នុង​នោះ​ បាន​ដកហូត​រថយន្ដ​១​គ្រឿង​ម៉ាក​សាំ​យ៉ុ​ង​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2Z-7450​ ជា​កម្ម​ សិទ្ធិ​របស់​ឈ្មោះ​ ឈាង​ សុខ​ឡេ​ង​ ។​

​លោក​បានឱ្យ​ដឹង​ដែរ​ថា​ ក្រោយ​ពី​ សាកសួរ​សមត្ថកិច្ច​បាន​ដោះ​លែង​ឈ្មោះ​ ឈាង​ សុខ​ឡេ​ង​ ព្រមទាំង​រថយន្ដ​ ព្រោះ​ ដោយសារ​ពុំ​មាន​ពាក់ព័ន្ធ​នៅ​ក្នុង​ករណី​ បណ្ដឹង​របស់​អាណាព្យាបាល​ក្មេង​ប្រុស​ទាំង​ ៨​នាក់​ដែល​ឈ្មោះ​នេះ​គ្រាន់តែ​ជា​អ្នក​ស៊ី​ ឈ្មួ​ល​ដឹក​ក្មេងៗ​ទៅ​កាន់​ខេត្ដក្រចេះ​ ប៉ុណ្ណោះ​ ។​

​លោក​បានឱ្យ​ដឹង​ទៀត​ថា​ ក្មេង​ប្រុស​ ជា​អនីតិជន​ទាំង​៨​នាក់​ដែល​ត្រូវ​បាន​ រំដោះ​ចេញពី​វត្ដ​អូរ​ឫស្សី​ ស្ថិត​នៅ​ភូមិ​ ស្រែ​ស្ដៅ​ សង្កាត់​អូរ​ឫស្សី​ ក្រុង​-​ខេត្ដ​ ក្រចេះ​ ៣​នាក់​មាន​ទីលំនៅ​ឃុំ​តា​អង​ ស្រុក​កូន​មុំ​,​ ២​នាក់​នៅ​ឃុំ​ល្បាំ​ង​១​ ស្រុក​ លំ​ផាត់​,​ ២​នាក់​ទៀត​នៅ​ភូមិ​វីឡា​កាត់​ សង្កាត់​កាចា​ញ​ និង​ម្នាក់​ទៀត​នៅ​ភូមិ​៣​ សង្កាត់​កាចា​ញ​ ក្រុង​បាន​លុង​ ខេត្ដ​រតន​ គី​រី​ ។​

​ជនសង្ស័យ​ឈ្មោះ​ ថៃ​ ភឹ​ម​ នៅ​ចំពោះ​ សមត្ថកិច្ច​បាន​ឆ្លើយ​ថា​ ការ​ដែល​រូប​ គាត់​នាំ​ក្មេង​ប្រុស​ទាំង​៨​នាក់​ទៅ​ទុក​នៅ​*​វត្ដ​អូរ​ឫស្សី​ជា​បន្ដបន្ទាប់​នោះ​ គឺ​មិន​មាន​ បំណង​អ្វី​ក្រៅពី​យក​ពួក​គេ​ទៅ​បួស​រៀន​ ធ្វើ​ជា​ព្រះសង្ឃ​នោះ​ឡើយ​ ។​

​ចំណែក​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា​ ការ​ដែល​ជនសង្ស័យ​នាំ​ក្មេង​ប្រុស​ចេញ​ ពី​ភូមិ​ជា​បន្ដបន្ទាប់​ដោយ​មិន​ឱ្យដំណឹង​ ដល់​អាណាព្យាបាល​បានដឹង​នេះ​ គឺ​ជន​ សង្ស័យ​មាន​បំណង​នាំ​ក្មេង​ទៅ​ឱ្យ​មេខ្យល់​ យក​ទៅ​លក់​ពលកម្ម​បន្ដ​ ។​

​លោក​អធិការរង​ រ៉េ​ន​ មុត​ បាន​ បញ្ជាក់​ឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៧​តុលា​ ថា​ បើ​ទោះបីជា​ជនសង្ស័យ​មិន​ទាន់​ សារភាព​ក៏​ដោយ​ សមត្ថកិច្ច​បាន​កសាង​ សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​ស្នង​ ការដ្ឋាន​នគរបាល​ខេត្ដ​រតនគីរី​ដើម្បី​បន្ដ​ សាកសួរ​ និង​ចាត់ការ​តាម​ផ្លូវច្បាប់​ ពាក់ព័ន្ធ​នាំ​ក្មេង​ប្រុស​ជា​អនីតិជន​ចេញពី​ លំនៅ​ឋាន​ និង​មិន​ឱ្យ​អាណាព្យាបាល​បាន​ ដឹង​ដែល​ជា​ទ​ង្វើ​ខុសច្បាប់​ ។​

​គួរ​បញ្ជាក់​ថា​ ក្មេង​ប្រុស​ទាំង​៨​នាក់​ នេះ​ត្រូ​ង​បាន​ជនសង្ស័យ​ដឹក​យក​ទៅ​លាក់​ ទុក​នៅ​វត្ដ​អូរ​ឫស្សី​ ស្ថិត​នៅ​ភូមិ​ស្រែ​ស្ដៅ​ សង្កាត់​អូរ​ឫស្សី​ ក្រុង​-​ខេត្ដក្រចេះ​ជា​ បន្ដបន្ទាប់​ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ សហការ​ជាមួយ​ចៅអធិការ​វត្ដ​ចាប់ខ្លួន​ ជនសង្ស័យ​ និង​រំដោះ​ក្មេង​យក​មក​ប្រគល់​ ឱ្យ​អាណាព្យាបាល​វិញ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៦​ ខែតុលា​ ឆ្នាំ​២០១៥​ ៕

IMG-20151016-WA0035IMG-20151016-WA0037

...

ដោយ៖ អ៊ុ​ច​ សា​វុ​ទ្ធ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print