កូនប្រុស២នាក់បងប្អូនបង្កើតអ្នកមានអំណាចក្នុងខេត្តរតនគិរី ល្បីខាងជំនួញឈើប្រណិតខុសច្បាប់ទៅលក់នៅប្រទេសជិតខាង

ចែករំលែក៖

ខេត្តរតនគិរី៖ ប្រជាពលរដ្ឋក្នុងខេត្តរតនគិរី បានរិះគន់ធ្ងន់ៗថា កន្លងមកសមត្តកិច្ចបង្ក្រាបតែឈ្មួញតូចតាចតែប៉ុណ្ណោះ ដែលដឹកជញ្ជូនឈើប្រណិតទៅលក់នៅប្រទេសវៀតណាម ចំណែកឈ្មួញធំដែលមានខ្នងបង្អែកក្រាស់២នាក់បងប្អូនបង្កើតតែអាចដឹកជញ្ជូនឈើទៅលក់នៅវៀតណាមបានយ៉ាងរលូន ។

12166770_911866518868409_2068739146_n

ជាក់ស្តែងជារៀងរាល់យប់ឈ្មួញ ឈ្មោះវង់នឹងឈ្មោះឆ័យ ដែលគេស្លាល់ថា ជាកូនប្រុសបង្កើតកូនអ្នកមានអំណាច២នាក់ក្នុងខេត្តមួយនេះកំពុងធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេងដឹកជញ្ជូនឈើប្រណិតប្រភេទធ្នុងយកទៅលក់នៅប្រទេសវៀតណាមដោយគ្មានសមត្តកិច្ចណាប៉ះពាល់បាននោះឡើយ។ក៍ដូចជាសមត្តកិច្ចចម្រុះតាមដងផ្លូវបានរក្សាភាពស្ងប់ស្ងាត់ពេលដែលឈ្មោះវង់នឹងឈ្មោះឆ័យ ប្រើប្រាស់រថយន្តស៊េរីទំនើបៗដឹកជញ្ជូនឈើប្រណិតទៅលក់នៅប្រទេដវៀតណាមតាមអំពើចិត្ត ។

ប្រភពពីសមត្តកិច្ចពាក់ព័ន្ធនៅក្នុងស្រុក វើុនសៃបានបង្ហើបឲ្យដឹងថា មួយរយះពេលកន្លងទៅនេះឈ្មោះវង់ នឹងឈ្មោះឆ័យអាងអំណាចឪពុករបស់ខ្លួនបានធ្វើសកម្មភាពដឹកជញ្ជូនឈើប្រណិតចេញពីទីតាំងស្តុកឈើមួយកន្លែងនៅ ភូមិភ្នំកុក ឃុំវើុនសៃ ស្រុកវើុនសៃ ខេត្តរតនគិរី យ៉ាងគគ្រឹកគគ្រេងគ្មានសមត្តកិច្ចណាហ៊ានក្អកនោះឡើយ ។

ប្រភពបន្តឲ្យដឹងទៀតថា ឈ្មោះវង់ នឹងឈ្មោះឆ័យនេះបានប្រើប្រាស់រថយន្ត៣គ្រឿងក្នុងការរាល់ដឹកជញ្ជូនឈើប្រណិតចេញពីស្រុកវើុនសៃ ឆ្លងកាត់ស្រុកអូរជុំឆ្ពោះចូលក្រុងបានលុងនឹងបន្តយកទៅលក់នៅប្រទេសវៀតណាមតាមបណ្តោយផ្លូវជាតិលេខ៧៨ក្នុងមួយយប់២ទៅ៣ជើងឯណ្ណោះ។ក្នុងនោះរថយន្ត១គ្រឿងម៉ាកហរ័រ៉េនរ័ពាក់ស្លាកលេខភ្នំពេញ២L៥១៩៨ នឹង១គ្រឿងម៉ាកតាកូម៉ា១បាំងកន្លះចំណែកឈ្មោះឆ័យ ប្រើរថយន្ត១គ្រឿងម៉ាកឡង់គ្រីស័រដឹកជញ្ជូនឈើទៅលក់នៅប្រទេសវៀតណាមតាមច្រករបៀងលេខ១៩ ក្រោយកាសស៉ីណូឧកញ៉ាទ្រីភាព ចំងាយប្រមាណ២០០ម៉ែត្រពីមាត់ច្រកទ្វាអន្តជាតិអូរយ៉ាដាវ ។

សមត្តកិច្ចនៅតាមដងផ្លូវគ្រាន់តែឬឈ្មោះវង់ នឹងឆ័យពួកគេមិនហ៊ានចាត់វិធានការទប់ស្កាត់នឹងបង្ក្រាបនោះទេគឺបណ្តោយតាមចិត្តព្រោះខ្លាចបាត់បង់តួនាទីនឹងបុណ្យស័ក្តិពីលើស្មា។

សមត្តកិច្ចពាក់ព័ន្ធនៅក្នុងខេត្តរតនគិរី បានខ្សឹបប្រាប់ឲ្យដឹងដែលថាសូមម្បីតែសមត្តកិច្ចពាក់ព័ន្ធដែលឈរជើងនៅក្នុងខេត្តមួយនេះ ក៍មិនហ៊ានប៉ះពាល់ផងដែរឈ្មួញដុះស្លែទាំងពីនាក់បងប្អូនឈ្មោះវង់ នឹងឈ្មោះឆ័យនោះដែរ។ ដូច្នេះពួកគេមិនហ៊ានប៉ះពាល់នោះទេ ហេតុនេះហើយទើប បច្ចុប្បន្នឈ្មោះវង់នឹងឆ័យនៅតែគឃ្លើនធ្វើសកម្មភាពដឹកជញ្ជូនឈើប្រណិតប្រភេទធ្នុងចេញពីស្រុកវើុនសៃ ឆ្លងកាត់ស្រុកអូរជុំនឹងក្រុងបានលុងបន្តទៅឯប្រទេសវៀតណាមចូលតាមច្រករបៀងលេខ១៩យ៉ាងអនាបតេយ្យ។ជុំវិញជំនួញឈើប្រណិតនេះលោក វង្សសុក្រសេរី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តបានឲ្យដឹងតាមទូរស័ព្ទថា ដឹកឈើយប់មិញមិនប្រាប់ខ្ញុំទើបស្មើនេះបានប្រាប់ក៍បិទទូរស័ព្ទទៅ ។

មជ្ឈដ្ឋានទូទៅបានរិះគន់ឲ្យញាតិសន្តានគូកនរបស់ខ្លួនរកស៉ីជំនួញឈើប្រណិតយកទៅលក់ឲ្យឈ្មួញនៅប្រទេសវៀតណាម មិនកោតញញើតចំពោះច្បាប់ឬលេខ០១របស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕

12165998_911866522201742_1897350098_n

...

ដោយ៖ អ៊ុ​ច​ សា​វុ​ទ្ធ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print