ស្រវឹងជិះម៉ូតូបើកដូចហោះ បុកស្រ្តីអ្នកជិះកង់ប៉ើងជាង១០ម៉ែត្រ ស្លាប់នៅនឹងកន្លែងនិងរបួសធ្ងន់អ្នកបើកបរម៉ូតូ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីម្នាក់ដែលគេស្គាល់ថាជាអ្នកលក់នំតាមកង់ ត្រូវម៉ូតូមួយគ្រឿងបុកអូសជាង១០ម៉ែត្រ បណ្តាលអោយសម្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និង អ្នកបង្ករងរបួសធ្ងន់ផងដែរ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦និង៤៥នាទីយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ នៅលើផ្លូវក្រាលកៅស៊ូក្នុងខេត្ត ស្ថិតក្នុងភូមិទ្រាត្បូង ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានអោយដឹងថា ស្ត្រីជនរងគ្រោះមានឈ្មោះ ម៉ប់ ឡាង អាយុ៤២ ឆ្នាំមានទីលំនៅ ភូមិទ្រាត្បូង ឃុំស្រែថ្មី ស្រុករលាប្អៀរ ដោយឡែកអ្នកបើកបរ ម៉ូតូបង្ករ ឈ្មោះ ចាន់ ថា ភេទប្រុស អាយុជាង៣០ឆ្នាំ មានទីលំនៅភូមិអណ្តូងឬស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ ។
នៅកន្លែងកើតហេតុប្រជាពលរដ្ឋបានអោយដឹងថា នៅមុនពេលកើតហេតុ ស្រ្តីរងគ្រោះជិះកង់ត្រឡប់មកពីលក់នំ ពីលិចទៅកើត នៅពេលមកដល់ចំណុចកើតហេតុ ស្រ្តីរងគ្រោះឈប់រង់ចាំឆ្លងថ្នល់ នៅពេលដែលកំពុងឈប់រង់ចាំនោះ ស្រាប់មានម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ ១២៥ ពាក់ស្លាកលេខ ភ្នំពេញ១.O-៨០៣៥ ក្នុងដំណើរច្រាស់ទិសគ្នា ហើយបានជ្រុលទៅបុកកង់ស្រ្តីរងគ្រោះដាច់ជាពីរកំណាត់ ហើយប៉ើងស្រ្តីរងគ្រោះជាង១០ម៉ែត្រ បណ្តាលអោយ ស្រ្តីរូបនេះស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។ ចំណែកអ្នកបើកបរជាជនបង្ករ បានរងរបួសធ្ងន់ផងដែរ ។
ក្រោយពេលកើតហេតុជនបង្ករត្រូវបានដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែក ដោយមធ្យោបាយបង្ករ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធី៕

...

ដោយ៖ ចន្ថា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print