ខេត្តតាកែវ ៖ បុរស២នាក់ត្រូវបានឃាត់ខ្លួន និងជួយសង្គ្រោះសត្វព្រៃជាច្រើនប្រភេទ កាលពីវេលាម៉ោង៧និង៣០នាទី ថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០១៧ ដោយកងរាជអាវុធហត្ថផ្ទៃប្រទេស សហការ ជាមួយអាវុធហត្ថខេត្តតាកែវ នៅភូមិស្វាយខាងជើង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ ។
ជនសង្ស័យដែលឃាត់ខ្លួន ១-ឈ្មោះ សុខឡាយ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបើកបរ រស់នៅភូមិលេខ៨ ឃុំតាលន ស្រុកស្អាងខេត្តកណ្តាល ,២-ឈ្មោះ រឿង សារី ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិ៨ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។
សម្ភារៈដកហូតរួមមាន ៖ រថយន្តម៉ាកកូរ៉េចំណុះ១តោន ផ្លាកលេខ ភ្នំពេញ 2AQ 5143 សត្វ អណ្តើក៤ស្បោង ពស់ថ្លាន់១១បាវ និងពស់ចំរុះ៥៩ស្បោង ។
បច្ចុប្បន្នវត្ថុតាងនិងជនសង្សយ័ជំនាញបានប្រគល់ឲ្យរដ្ឋបាលព្រៃឈើខេត្ត ដេីម្បីកសាងសំណុំបញ្ចូនទៅតុលាការ ៕ ដោយ ៖ ស សម
...