ភ្នំពេញ ៖ បុរសស្រវឹងស្រាម្នាក់ បានបើករថយន្តកូរ៉ូឡាយ៉ាងលឿងបត់ ទៅបុកបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលអោយរងការខូចខាត ។ ករណីរថយន្តបុករបាំងថ្មពុះចែកទ្ រូងផ្លូវខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៩និង៣០នាទី យប់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវម៉ៅសេទុង កែងផ្លូវ២០៥ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ ឋដែលនៅក្បែរកន្លែងកើតហេតុ បានប្រាប់អោយដឹងថា នៅមុនដំបូងគេឃើញរថយន្តម៉ាកកូរ៉ូ ឡា ពណ៌ខៀវចាស់ ពាក់ស្លាកលេខភ្នំពេញ 2F -0420 បើកបរដោយបុរសម្នាក់ស្រវឹងស្រាឡើ ងជោកជាំតែម្ដង បានធ្វើដំណើតាមបណ្ដោយផ្លូវ២០៥ ទិសដៅពីកើតមកលិច ក្នុងល្បឿនលឿនល្មម ខណះដល់ផ្លូវម៉ៅសេទុង រថយន្តខាងលើក៏បានបត់ស្ដាំ តែដោយសារល្បឿននៅលឿនពេក ហើយបួងចង្កូតមិនទាន់ ក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូ ងផ្លូវយ៉ាងពេញទំហឹងតែម្ដង បណ្ដាលអោយរថយន្តបង្កបែកធុងទឹកនិ ងកាងខាងមុខរងការខូចខាតយ៉ាងដំណំ ចំណែកឯរបាំងថ្មពុះចែកទ្រូងផ្លូ វវិញ បានខូចខាតតិចតួចប៉ុណ្ណោះ ហើយអ្នកបើកបរក៏មិនរងរបួសនោះដែរ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានដែលទទួលផ្នែ កចរាចរណ៍ បានចុះមកដល់កន្លែងកើតហេតុ ហើយធ្វើការវាស់វែងយករថយន្តបង្ កខាងលើ ទៅរក្សាទុក្ខនៅការិយាលយ័ចរាចរណ៏ ផ្លូវគោករាជធានីភ្នំពេញរងចាំដោះ ស្រាយគ្នាទៅតាមផ្លូវច្បាប់៕ ដោយ៖ ភារ៉ា ដង្កោ