សមត្ថកិច្ចខណ្ឌចំការមនឃាត់ខ្លួនជនជាតិចិន៣នាក់ ដោយមានឈាមជាប់អាវ

ចែករំលែក៖

ភ្នំពេញៈ ជនសង្ស័យ៣នាក់រត់ចេញពីផ្ទះសំណាក់ហើយមានឈាមជាប់អាវត្រូវសមត្ថកិច្ចខណ្ឌចំការមនឃាត់ខ្លួន ដែលគេសង្ស័យថាចាក់សម្លាប់គ្នាក្នុងផ្ទះសំណាក់សុខា ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោ៣និង២៥នាទី រសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្បែរផ្សារអូរឡាំពិក តាមបណ្តោយផ្លូវ១៩៩ កែងផ្លូវ៣១០ ក្នុងសង្កាត់ទួស្វាយព្រៃ១ ខណ្ឌចំការមន​ រាជធានីភ្នំពេញ។

បើតាមប្រភពពត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុគេឃើញ ជនសង្ស័យ២នាក់ហើយមានអោបការបូបពណ៍ខ្មៅមួយរត់ចេញពីផ្ទះសំណាក់ដោយមានឈាមជាប់អាវ ភ្លាមនោះក៏ត្រូវសមត្ថកិច្ចដែលប្រចាំការនៅក្បែរនោះបានឃើញដូច្នេះក៏បានទាក់ទងទៅសមត្ថកិច្ចខណ្ឌចំការមន ដើម្បីធ្វើការឃាត់បានទាំង២នាក់យកទៅធ្វើការសាកសួរនៅប៉ុស្តិ៍ទួលស្វាយព្រៃ១ មិនទាន់ដឹងថាជារឿងអ្វីនោះទេ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print