កញ្ឆាក្រៀមជាច្រើនគីឡូត្រូវសមត្ថកិច្ចរក ឃើញនៅក្នុងផ្ទះប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តតាកែវ ៖ កញ្ជាក្រៀមប្រមាណ ១៩គីឡូក្រាមត្រូវបានកម្លាំងសមត្ថកិច្ចស្រាវជ្រាវនឹងរកឃើញនៅក្នុងផ្ទះប្រជាពល រដ្ឋ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង២នឹង៥០នាទីរសៀលនៅ ចំណុចជើងភ្នំចំការស្វាយប៉ាកខ្ជាយ ស្ថិត ក្នុងភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុក គិរីវង់ ខេត្តតាកែវ ។

ដោយមានការយកចិត្តទុកដាក់ចំពោះ បញ្ហាការទប់ស្កាត់បង្ក្រាបបទល្មើសជួញ ដូរគ្រឿងញៀនក្នុងមូលដ្ឋានខេត្ត ក៏ដូច ជាការដាំ និងជួញដូរដំណាំកញ្ឆា ដោយខុស ច្បាប់ ពីសំណាក់លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត កម្លាំងជំនាញនៃ អធិការដ្ឋាននគរបាលស្រុកគិរីវង់ ដឹកនាំ ដោយលោកវរសេនីយ៍ទោ យុគ សារ៉ត់ អធិការបានដឹកនាំកម្លាំងចុះប្រតិបត្តិការ ពិនិត្យនៅ០២គោលដៅដែលមានការ សង្ស័យរក្សាទុកកញ្ឆាក្រៀមខុសច្បាប់ ។

ចំណុចចុះបង្ក្រាបនៅផ្ទះរបស់ឈ្មោះ នាង នីស៊ាង ភេទស្រី អាយុ២៣ឆ្នាំ ទីលំនៅភូមិ ជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្ត តាកែវ រក្សាទុកកញ្ឆាក្រៀមក្នុងផ្ទះ ចំនួន ១៣,៥គីឡូក្រាម និង នៅផ្ទះ របស់ឈ្មោះ ចៅ ថាន់លឿង ភេទប្រុស អាយុ ៣៤ឆ្នាំ មានប្រពន្ធឈ្មោះ អាន់ នាងគង់ អាយុ ៣០ឆ្នាំ ។ ក្រោយការពិនិត្យកម្លាំងជំនាញបានរកឃើញកញ្ឆាក្រៀមក្សាទុកក្នុងផ្ទះ ចំនួន៥,៥គីឡូក្រាម បន្ទាប់មកសមត្ថកិច្ច ក៏បានឃាត់ខ្លួនម្ចាស់ផ្ទះទៅសាកសួរជុំវិញបញ្ហាកញ្ឆាទាំងនេះ ។ ក្រោយការសាកសួរ ឈ្មោះនាង នីស៊ាង បានអះអាងថាកញ្ឆា នេះជារបស់ឈ្មោះ ជ័យ សារីទ្ធ ហៅឆក ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិ ជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ បានយកមកផ្ញើខ្លួន រី ឯ ប្តីប្រពន្ធ ឈ្មោះ ចៅ ថាន់លឿង និង អាន់ នាងគង់ ក៏អះអាងដូចគ្នាថា កញ្ឆាដែលនៅផ្ទះខ្លួន ឈ្មោះ ជ័យ សារីទ្ធ ហៅឆក ជាអ្នកយកមក ឲ្យខ្លួនជួយកាន់ហើយគេឲ្យតម្លៃជាលុយ ២០.០០០រៀល ។

បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនិតីវិធី ៕ ភ្នំដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print