ឃាត់ខ្លួនចិនប្រុសស្រី៩នាក់ លួចបើកល្បែងសុីសងគ្មានច្បាប់តាមអុិនធើរណេត

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នគរបាលអន្តោ ប្រវេសន៍ សហការជាមួយកម្លាំងការិយាល័យកណ្តាល សន្តិសុខ ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារង លោក លឹម ប៊ុនហេង អយ្យការអមសាលាដំបូង ខេត្ត នៅល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ បានចុះបង្រ្កាបករណីឆបោក និងលួច​បើកលេងល្បែងសីុសងគ្មានច្បាប់ តាមប្រព័ន្ធ អុីនធើណេត (Online Gambling) ក្នុងបុរី BS ស្ថិតក្នុងភូមិ៥ សង្កាត់៤ ក្រុង-ខេត្ត ព្រះសីហនុ ឃាត់មនុស្ស៩នាក់ និងវត្ថុតាង ជាច្រើន ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ប្រតិបត្តិ ការនេះកម្លាំងបានឃាត់ខ្លួនជនជាតិចិន៩នាក់ (ស្រី១ នាក់) ព្រមទាំងបានដកហូត កុំព្យូរទ័រ Laptop ចំនួន៨គ្រឿង, កុំព្យូទ័រ Desktop ចំនួន២ គ្រឿង, ទូរស័ព្ទដៃ៩ គ្រឿង, កាតធនាគារ២៦សន្លឹក, អត្តសញ្ញាណប័ណ្ណសញ្ជាតិចិន១០សន្លឹក, ម៉ាសីុនបាញ់លុយចំនួន៧គ្រឿង, Flash មានផ្ទុកឯកសារ១គ្រឿង និងលិខិតឆ្លង ដែន១០ ក្បាល។

បច្ចុប្បន្ន ជនជាតិចិនទាំង៩នាក់នោះ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីបន្តនីតិវិធី៕  ឆ្លាមសមុទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print