ខេត្តត្បូងឃ្មុំ ៖ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង៧និង១០នាទីម្សិលមិញ នៅលើផ្លូវលំ មុខផ្ទះឈ្មោះ មិត ណំ ស្ថិតក្នុងភូមិវាលលិច ឃុំជីគរស្រុក ខេត្តត្បូងឃ្មុំ មានលោកតាឈ្មោះញឹក ផាន ភេទប្រុសអាយុ៧៥ឆ្នាំ ជាតិខ្មែរ រស់នៅភូមិវាលកើតឃុំជីគរស្រុកខេត្តត្បូងឃ្មុំ មុខរបរលក់ ឱសថបូរាណ ជិះកង់ដឹកថ្នាំបូរាណលក់ ដល់ចំណុចខាងលើក៏ងងិតមុខដួលទៅលើដីបណ្ដាលឲ្យស្លាប់នៅនឹងកន្លែង ។
តាមការបំភ្លឺពីក្រុមគ្រួសារថា ជនរងគ្រោះថា លោកតាមានជំងឺលើសឈាមប្រចាំកាយ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ច ជំនាញនគរបាលស្រុកត្បូងឃ្មុំសហការណ៏ជាមួយប៉ុស្តិ៍នគរ បាលរដ្ឋបាលជីគរ និងគ្រូពេទ្យមណ្ឌលសុខភាពឃុំ ចុះធ្វើការស្រាវជ្រាវពិនិត្យសាកសពឃើញថាលោកតាពិតជាស្លាប់ដោយមូលហេតុជម្ងឺលើសឈាម។ក្រោយពេលពិនិត្យចប់ សមត្ថកិច្ចបានប្រគល់សព ជូនក្រុមគ្រួសារសាច់ញាត្តិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ វណ្ណៈ
...