ពុទ្ធោ!! គ្រាន់តែស្រុកកោះធំមួយប៉ុណ្ណោះ មានក្របីងាប់១១ក្បាលដោយរន្ទះបាញ់

ចែករំលែក៖

ខេត្តកណ្តាល ៖  នៅយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោងប្រមាណ៨ មានករណីគ្រោះ ធម្មជាតិរន្ទះបាញ់សត្វក្របីងាប់អស់១១ក្បាល កើតឡើងនៅចំណុចដីស្រែប្រាំង ផ្លូវចូលព្រែក ស្បូវ ស្ថិតក្នុងភូមិព្រែកសឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។

ម្ចាស់សត្វក្របីរងគ្រោះមាន៤នាក់ ត្រូវបានគេស្គាល់ឈ្មោះ ១-ឈ្មោះ យ៉ាន ហឿន ភេទប្រុស អាយុ៣០ឆ្នាំ ងាប់សត្វក្របី៥ក្បាល,២-ឈ្មោះ យ៉ាន ហា ភេទប្រុស អាយុ២៦ឆ្នាំ ងាប់សត្វក្របី ១ក្បាល,៣-ឈ្មោះ យ៉ាន យឿន ភេទប្រុស អាយុ៣៧ឆ្នាំ ,ងាប់សត្វក្របី០២ក្បាល និង៤-ឈ្មោះ យ៉ាន វែង ភេទប្រុស អាយុ៤៧ឆ្នាំ ងាប់សត្វក្របី៣ក្បាល។

ម្ចាស់ក្របីទាំង៤នាក់ខាងលើ រស់នៅភូមិព្រែកសឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល៕ ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print