ប្រើល្បិចខ្ចីម៉ូតូគេយកទៅជិះ​ បែរជាយកទៅបញ្ចាំគេចខ្លួនបាន១ថ្ងៃមានអីម្ចាស់គេឃើញចាប់ប្រគល់អោយសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ ៖ យុវជនម្នាក់បានប្រើល្បិចខ្ចីម៉ូតូគេជិះដើរលេងតែបែកជាយកទៅបញ្ចាំបានលុយ​សុីចាយ​អស់ហើយព្រាយាមគេចខ្លួនបាន១ថ្ងៃមានអីម្ចាស់ម៉ូតូឃើញចាប់ប្រគល់អោយសមត្ថ​កិច្ចចាត់ការតាមច្បាប់។

ករណីនេះកើតឡើងកាលពីវេលាម៉ោង១១និង០០នាទីយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ ភូមិត្រពាំង​ស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

ប៉ូលិសប្រាប់ថា៖ ជនសង្ស័យមានឈ្មោះ ម៉ាក់ សុវណ្ណច័ន្ទសារះ ភេទប្រុសអាយុ២៣ឆ្នាំ មុខរបរមិនពិត ស្នាក់នៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ចំណែកដើមបណ្តឹងមានឈ្មោះ វៃ សុមនា ភេទស្រីអាយុ២២ឆ្នាំ មុខរបរធ្វើការក្រុមហ៊ុន ស្នាក់នៅផ្លូវលំ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

លោក ដួង វណ្ណះ នាយនគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានអោយដឹងថា៖ ការឃាត់ខ្លួនជនសង្ស័យខាងលើបន្ទាប់ពីជនរងគ្រោះបានចាប់ជនសង្ស័យយកមកប្រគល់អោយសមត្ថកិច្ចរបស់លោកដើម្បីធ្វើការសាកសួហើយចោទពីបទ(រំលោភលើទំនុកចិត្ត)។

នាង វៃ សុមនា អាយុ២២ឆ្នាំដែលជាជនរងគ្រោះបានបណ្តឹងប្រាប់សមត្ថកិច្ចថា៖ កាលពីថ្ងៃទី២៤ខែតុលាឆ្នាំ២០១៧ជនសង្ស័យឈ្មោះ ម៉ាក់ សុវណ្ណច័ន្ទសារះ ដែលជាមនុស្សស្គាល់គ្នាបានមកខ្ចីម៉ូតូរបស់នាងម៉ាកធូដេ ព័ណឈាមជ្រូកពាក់ស្លាកលេខភ្នំពេញ 1DE6411 ជិះដើលេងមួយភ្លេតពេលនោះនាងក៍ព្រមអោយខ្ចីក្រោយមកក៍បាត់រហូតមិនឃើញជនសង្ស័យយក​មកសងវិញលុះដល់យប់ថ្ងៃទី២៥ខែតុលាឆ្នាំ២០១៧នារីរងគ្រោះនិងក្រុមគ្រួសារបាននាំគ្នាដើរ​រកស្រាប់តែឃើញជនសង្ស័យកំពង់ឈនៅតាមផ្លូវម្តុំណាហ្គាវើលស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនក៍នាំខ្លួនយកមកប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍គោកឃ្លាងតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានខ្ចីម៉ូតូពីនារីរងគ្រោះយកទៅបញ្ចាំបានលុយចាយអស់ពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាកាចាត់ការបន្ត ៕ ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print