ប៉ះសម្តីជាមួយជាជីវករពេលកម្លាំងចម្រុះចុះរៀបចំសណ្តាប់ធ្នាបនៅផ្សាគគីរ

ចែករំលែក៖

ខេត្តកណ្តាលៈ បន្ទាប់ពីគណៈបញ្ជាការឯកភាពស្រុកកៀនស្វាយបានចេញសេចក្តីជូនដំណឹងនិងប្រើប្រាសឧឃោសនស័ព្ទផ្សព្វផ្សាយអោយអ្នកលក់ដូរលើចិញ្ចើមផ្លូវជាតិលេខ១ តំបន់ផ្សាគគីរ បញ្ឈប់ការដាក់តាំងលក់ទំនិញសព្វសារពើនៅលើចិញ្ចើមផ្លូវជាតិរួចមក មួយរយៈកន្លងទៅនេះអាជ្ញាធរស្រុកពិនិត្យឃើញថាមានអាជីវករមួយចំនួនអនុវត្តតាមការណែនាំនិងមួយចំនួនទៀតនៅតែរំលោភបំពានយកចិញ្ចើមផ្លូវជាតិដាក់តាំងលក់ទំនិញធ្វើអោយបាត់បង់សណ្តាប់ធ្នាប់សាធារណៈដដែល ។

ផ្តើមចេញពីការបំពានលើសេចក្តីជូនដំណឹងរបស់គណៈបញ្ជាការឯកភាពនៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ កម្លាំងចម្រុះរបស់ស្រុកកៀនស្វាយដឹកនាំដោយលោកពៅ គឹមលី អភិបាលរងស្រុកបានប្រើប្រាស់វិធានការរដ្ឋបាលដោយចាប់យករបស់របរ ជាច្រើនប្រភេទ ដែលអ្នកលក់ដូរដាក់លើចិញ្ចើមផ្លូវសាធារណៈ ។

យុទ្ធនាការចុះរៀបចំសណ្តាប់ធ្នាប់ថ្មីនេះបានធ្វើអោយអាជីវករដែលយកចិញ្ចើមផ្លូវដាក់ទំនិញលក់មានការខឹងសម្បារយ៉ាងខ្លាំងរហូតដល់ប្រើពាក្យសម្តីមិនសមរម្យដាក់មកលើគណៈបញ្ជាការឯកភាព ។ ទោះជាយ៉ាងណាក៍ដោយ កម្លាំងចម្រុះនៅតែបន្តអនុវត្តវិធានការក្តៅដដែលគឺចាប់យករបស់របរនិងសម្ភារៈទាំងឡាយណារដែលដាក់នៅលើចិញ្ចើមផ្លូវ ដើម្បីជាការព្រមានអោយអ្នករំលោភយកចិញ្ចើមផ្លូវទាំងអស់រាងចាល ។

លោកពៅ គឹមលី អភិបាលរងស្រុកកៀនស្វាយដែលដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់បានអោយដឹងថា គណៈបញ្ជាការឯកភាពស្រុកមិនចង់ប្រើប្រាស់វិធានការក្តៅនោះទេ តែដោយសារអ្នកលក់ដូរមួយចំនួនគាត់មិនព្រមចូលរួមអនុវត្តតាមគោលការណ៍ណែនាំ ទើបលោកអភិបាលស្រុកណែនាំអោយលោកដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់នៅតំបន់ផ្សាគគីរ ។

កន្លងមកគណៈបញ្ជាការឯកភាពបានចេញសេចក្តីជូនដំណឹងយកទៅចែកជូនដល់អ្នកលក់ដូរ​លើចិញ្ចើមផ្លូវ និងបានធ្វើការប្រកាសក្តែងៗតាមឧឃោសនស័ព្ទដើម្បីអោយពួកគាត់បានជ្រាប​ច្បាស់ពីបញ្ហាសណ្តាបធ្នាប់សាធារណៈ មួយផ្នែកទៀតការពារជីវិតរបស់បងប្អូនអ្នកលក់ដូរលើចិញ្ចើមផ្លូវជាតិព្រោះប្រឈមនិងហានិភ័យនៃគ្រោះថ្នាក់ចរាចរខ្លាំងណាស់ ។ ការចុះរៀបចំសណ្តាប់នៅតំបន់ទីប្រជុំជនផ្សាគគីរនេះ គណៈបញ្ជាការឯកភាពបានចុះរៀបចំ៤_៥ដងហើយ តែអ្នកចូលរួមអនុវត្តមានតិចតួចណាស់ ចំណែកអ្នកលក់ដូរខ្លះទៀតពេលកម្លាំងចម្រុះដកចេញស្រប់តែយកទំនិញមកដាក់លក់លើផ្លូវសាធារណៈដដែល ។

លោកអភិបាលរងបានបន្តថា ផ្តើមចេញពីទង្វើររបស់អ្នកលក់ដូរដូចវែកចកនេះបានធ្វើអោយ​គណៈបញ្ជាការឯកភាពត្រូវតែប្រើវិធានការក្តៅចុះចាប់សម្ភារៈ របស់របរ ជាច្រើនប្រភេទ យកមករក្សាទុកនៅសាលាស្រុករយៈ២_៣ថ្ងៃ ដោយមិនធ្វើការផាកពិន័យនោះឡើយ តែតម្រូវអោយម្ចាស់ចូលខ្លួនមកមកធ្វើកិច្ចសន្យាណែនាំ ទើបប្រគល់សម្ភារៈអោយវិញ ។ ជាមួយគ្នានេះដែរសូមបងប្អូនអ្នកលក់ដូរលើចិញ្ចើមផ្លូវទាំងអស់មេត្តាយោគយល់និងសូមចូលរួមជាមួយអាជ្ញារដើម្បីសណ្តាប់ធ្នាប់ល្អ បរិស្ថានស្អាត បញ្ហារៀបចំសណ្តាប់ធ្នាប់នេះអាជ្ញាធរមិនបន្ធូដៃរឡើយ៕ សណ្តោស

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print