ខេត្តពោធិ៍សាត់ ៖ ជាងជួសជុលរថយន្តម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ(បែកក្បាល និងបាក់ជើងម្ខាង) ខណៈបុរសជាជាងជួសជុលរថយន្តខាងលើរូបនេះគាត់បានជិះកង់ឆ្លងថ្នល់ គ្រានោះស្រាប់តែមានរថយន្ត ១គ្រឿងបោះពួយក្នុងល្បឿនលឿនដូចហោះមកបុកពេញទំហឹងតែម្ដង។
ហេតុការណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោង៤ និង៥៥នាទីរសៀល ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២១២.២១៣ ស្ថិតក្នុងភូមិដើមច្រេស ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពលោក អធិការរងទទួលផែនសេនាធិការ និងប៉ុស្តិ៍រដ្ឋបាលបានឲ្យដឹងថា ជនរងរបួសបែកក្បាល និងបាក់ជើងម្ខាងស្ដាំ(ធ្ងន់)ឈ្មោះ សឿន សេន ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ មុខរបរជាងជួសជុលរថយន្ត។
ប្រភពព័ត៌មានខាងលើបន្តថា មុនដំបូងគេឃើញជនរងរបួសជិះកង់ ១គ្រឿងធ្វើដំណើឆ្លងថ្នល់ក្នុងទិសដៅពីត្បូងឆ្ពោះទៅទិដជើង លុះដល់ចំណុចកើតហេតុស្រាប់តែមានរថយន្ត ១គ្រឿងម៉ាក ហ្វត ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 2AK 4218 ធ្វើចរាចរណ៍ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិចក៍បានជ្រុលបុកពេញទំហឹងតែម្ដង ចំពោះអ្នកបើកបររថយន្តឃើញហេតុការណ៍នេះក៍បានបើកទ្វាររថយន្តចុះរត់គេចខ្លួនបាត់។
ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា ករណីខាងលើភ្លាមៗនោះគេជួយបញ្ជូនជនរងរបួសទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ផងដែរ ចំណែកវត្ថុតាងកង់ និងរថយន្តយកទៅរក្សាទុកជាបណ្ណោះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងខ្នារ រងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់ជាក្រោយ៕ បឹុម ពិន