ប៉ូលិសខណ្ឌឬស្សីកែវឃាត់ខ្លួនជនសង្ស័យប្រុសស្រី១៥នាក់ ពាក់ព័ន្ធជួញដូរនិងប្រើប្រាស់ថ្នាំញៀន

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យប្រុសស្រីចំនួន១៥នាក់ដែលពាក់ព័ន្ធរជួញដូរនិងប្រើប្រាស់គ្រឿងញៀនត្រូវបានកម្លាំងប៉ូលិសខណ្ឌឬស្សីកែវសហការណ៍ជាមួយនិងកម្លាំងប៉ុស្តិ៍ច្រាំចំរេះ១ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់កាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៦ខែតុលាឆ្នាំ២០១៧ស្ថិតនៅចំនុចផ្សេងៗគ្នាគឺ៣ទីតាំងនៅម្តុំបន្ទាយដើមត្នោតផ្លូវជាតិលេខ៥ក្រុម១ភូមិ២សាលាបឋមសិក្សាចំរើនរដ្ឋផ្លូវជាតិលេខ៥ក្រុម១ភូមិ១និងនៅច្រាំងទន្លេរផ្លូវជាតិលេខ៥ក្រុម៦ភូមិ៣ស្ថិតនៅក្នុងសង្កាត់ច្រាំងចំរេះ១ខណ្ឌឬស្សីកែវ។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យចំនួន១៥នាក់នោះ១/ឈ្មោះ សុិន ជួបមេត្តា ភេទប្រុស អាយុ១៩ឆ្នាំ ២/ឈ្មោះ រ៉ន នូរី ភេទប្រុស អាយុ១៨ឆ្នាំ ៣/ឈ្មោះ ឡា ណារី ភេទប្រុស អាយុ២៤ ឆ្នាំ ៤/ឈ្មោះ ម៉ាត់ ការីម ភេទប្រុស អាយុ២៥ឆ្នាំ៥/ឈ្មោះ ឯល សាគីរីន ភេទប្រុស អាយុ១៨ឆ្នាំ៦/ឈ្មោះ ស្រេង សានរីហីុម ភេទប្រុស អាយុ​២៣ឆ្នាំ ៧/ឈ្មោះ ហេង សីុញឹប ភេទប្រុស អាយុ៣០ឆ្នាំ ៨/លី ដាហ្វា ភេទប្រុស អាយុ៣០ឆ្នាំ ៩/ឈ្មោះ លី គ្រីយ៉ា ភេទប្រុស អាយុ២៨ឆ្នាំ ១០/ឈ្មោះ លី សុខ ភេទប្រុស អាយុ៣៥ឆ្នាំ ១១/ឈ្មោះ នុក ឌិល ភេទប្រុស អាយុ៣៧ឆ្នាំ ១២/ឈ្មោះ ម៉ៅ អារិហ្វីាន ភេទប្រុស អាយុ២២ឆ្នាំ ១៣/ឈ្មោះ លី ដាវីត ភេទប្រុស អាយុ២១ឆ្នាំ១៤/ឈ្មោះ ឋាន់ ឌីណា ភេទស្រី អាយុ២២ឆ្នាំ
១៥/ឈ្មោះ អ៑ុន សើ ភេទប្រុស អាយុ២៨ឆ្នាំ និងទី១៦មានឈ្មោះ ជុន រៀមច្បង ភេទប្រុស អាយុ២៨ឆ្នាំក្នុងមានស្រីម្នាក់។

នៅក្នុងប្រតិបត្តិការសមត្ថកិច្ចជំនាញយើងដកហូតបានវត្ថុតាងមួយចំនួនរួមមានជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១ថង់សំរាប់ច្រកគ្រឿងញឿនមួយចំនួន៣ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនធំ។

បច្ចុប្បន្នជនសង្ស័យទាំង១៥នាក់ខាងលើនេះកំពុងឃាត់ខ្លួនណ្តោះអាសន្ននៅអធិការរដ្ឋាននគរបាលខណ្ឌឬស្សីកែវដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ចាជូនទៅតុលាការបន្តតាមនីតិវិធី ៕ អរុណរះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print