រថយន្តកាមរីឆ្លាម១គ្រឿងបុកចូលផ្ទះប្រជាពលរដ្ឋ សង្ស័យអ្នកបើកបរស្រវឹងស្រា

ចែករំលែក៖

ភ្នំពេញ៖ រថយន្តឆ្លាមមួយគ្រឿងបោះពួយយ៉ាងលឿនហើយក៏រេចង្កូតទៅបុកចូលផ្ទះលក់ចាប់ហួយនិងអ៊ុតសក់យីហោ ស៉ីណា បណ្តោលអោយផ្លូវរងការខូចខាតយ៉ាងដំណំសង្ស័យអ្នកបើកបរស្រវឹងស្រា។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ត្រង់ចំណុចផ្ទះលេខ៤២១ ផ្លូវភ្នំពេញហាណូយ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

រថយន្តបង្កម៉ាក កាម៉ារីឆ្លាម ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ2K-5894 បើកបរដោយបុរសនិងនារីម្នាក់រួមដំណើ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញរថយន្តបង្កខាងលើបើកបរក្នុងល្បឿនយ៉ាងលឿនដូចហោះ តាមបណ្តោយផ្លូវភ្នំពេញហាណូយ ក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុដោយសារតែស្រវឹងខ្លាំងពេកមិនអាចគ្រប់គ្រង់ស្មារតីបាន ក៏រេចង្កូតទៅខាងស្តាំទៅបុកជញ្ជាំងផ្ទះកើតហេតុខាងលើធ្លាយចូលទៅបុកសម្ភារះអ៊ុតសក់និងអីវ៉ាន់ចាប់ហ៊ួយបណ្តាលរងការខូចខាតអស់មួយចំនួនធំ តែសំណាងល្អអ្នកនៅក្នុងផ្ទះពុំមានរងរបួស ។ចំណែកឯរថយន្តបង្ករងការខូចខាតផ្នែកខាងមុខ ហើយភ្លាមៗនោះក៏ឃើញមាននារីម្នាក់ដែលរួមដំណើរបានបើកទ្វារថយន្តចុះរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកតែស្បែកជើងមួយគូរនៅក្នុងរថយន្ត ដោយឡែកបុរសជាអ្នកបើកបររងរបួសស្រាល ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅក្លីនិក សម្ភពពន្លឺ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ដោះ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print