ខេត្តកំពង់ចាម ៖ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន និង កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាធាយ ដឹកនាំដោយលោកវរសេនីយ៍ត្រី ជីវ សេងរស់ នាយរងការិយាល័យប្រឆាំងគ្រឿងញៀន ប្រតិបត្តិការ បង្ក្រាប ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិជេីងឆ្នុក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម កាលពីវេលាម៉ោង២ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ ។
ក្នុងប្រតិបត្តិការនេះ កម្លាំងឃាត់ខ្លួនជនសង្ស័យ១នាក់ ឈ្មោះ ជា រិទ្ធី ភេទប្រុស អាយុ១៩ឆ្នាំ ជាតិខ្មែរ នៅភូមិជេីងឆ្នុក ឃំុតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។ ដកហូតវត្ថុតាង ម្សៅក្រាមពណ៌សសង្ស័យថាថ្នាំញៀនចំនួន០១កញ្ចប់តូច ទូរស័ព្ទដៃ០១គ្រឿង និងថង់ប្លាស្ទិចសម្រាប់ច្រកថ្នាំញៀនមួយចំនួន។
ក្រោយយពីធ្វេីការឃាត់ខ្លួនជនសង្ស័យខាងលើនេះ សមត្ថកិច្ចបន្តឃាត់មុខសញ្ញាប្រេីប្រាស់គ្រឿងញៀន៣នាក់ ទៀត ១-ឈ្មោះ អឿន ណៃ ភេទប្រុស អាយុ១៩ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិជេីងឆ្នុក ឃំុតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ២- ឈ្មោះ សេង បួនសាល ភេទប្រុស អាយុ២០ឆ្នាំ ជាតិខ្មែរ នៅភូមិត្បូងភ្នំ ឃំុតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ៣-ឈ្មោះ នួន សង្ហា ភេទប្រុស អាយុ២៥ឆ្នាំជាតិខ្មែរ នៅភូមិត្បូងភ្នំ ឃំុតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។
ដកហូត់វត្ថុតាង ម៉ូតូ២គ្រឿង ទូរស័ព្ទដៃ០២គ្រឿង និងប្រាក់មួយចំនួន ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើ សមត្ថកិច្ចកសាង សំណុំរឿងចាត់ការតាមនីតិវិធី ៕ វណ្ណ: