កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម ឃាត់ ជនសង្ស័យ៣នក់ ករណី​ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តកំពង់ចាម ៖ កម្លាំង​ជំនាញការិយាល័យប្រឆាំងគ្រឿងញៀន និង កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាធាយ ដឹកនាំដោយលោកវរសេនីយ៍ត្រី ជីវ សេងរស់ នាយរងការិយាល័យប្រឆាំងគ្រឿងញៀន ប្រតិបត្តិការ បង្ក្រាប ករណី​ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិជេីងឆ្នុក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម កាលពីវេលាម៉ោង២ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ ។

ក្នុងប្រតិបត្តិការនេះ កម្លាំងឃាត់ខ្លួនជនសង្ស័យ១នាក់ ឈ្មោះ ជា រិទ្ធី ភេទប្រុស អាយុ១៩ឆ្នាំ ជាតិខ្មែរ នៅភូមិជេីងឆ្នុក ឃំុតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។ ដកហូតវត្ថុតាង ម្សៅក្រាមពណ៌សសង្ស័យថាថ្នាំញៀនចំនួន០១កញ្ចប់តូច ទូរស័ព្ទដៃ០១គ្រឿង និងថង់ប្លាស្ទិចសម្រាប់ច្រកថ្នាំញៀនមួយចំនួន។

ក្រោយយពីធ្វេីការឃាត់ខ្លួនជនសង្ស័យខាងលើនេះ សមត្ថកិច្ចបន្តឃាត់មុខសញ្ញាប្រេីប្រាស់គ្រឿងញៀន៣នាក់ ទៀត ១-ឈ្មោះ អឿន ណៃ ភេទប្រុស​ អាយុ១៩ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិជេីងឆ្នុក ឃំុតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ២-​ ឈ្មោះ សេង បួនសាល ភេទប្រុស អាយុ២០ឆ្នាំ​ ជាតិខ្មែរ នៅភូមិត្បូងភ្នំ​ ឃំុតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ៣-ឈ្មោះ​ នួន សង្ហា ភេទប្រុស អាយុ២៥ឆ្នាំ​ជាតិខ្មែរ នៅភូមិត្បូងភ្នំ​ ឃំុតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។

ដកហូត់វត្ថុតាង​ ម៉ូតូ២គ្រឿង ទូរស័ព្ទដៃ០២គ្រឿង និងប្រាក់មួយចំនួន ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើ សមត្ថកិច្ចកសាង សំណុំរឿងចាត់ការតាមនីតិវិធី ៕ វណ្ណ:

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print