ចៅហ្វាយក្រុងភ្នំពេញចុះពិនិត្យនិងពន្លឿនការអ៊ុតកៅស៊ូផ្លូវជាតិលេខ៤ ទាំងយប់ ដើម្បីជូយសម្រួលចរាចរនូវ តំបន់ជម្ពូវ័ន្ដ

ចែករំលែក៖

ភ្នំពេញ ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង ជំនានពាក់ព័ន្ធ បានចុះពិនិត្យការដ្ឋាន និងពន្លឿនដំណើរការអ៊ុតកៅស៊ូ ទាំងយប់ ផ្លូវជាតិលេខ៤ ចាប់ពីរង្វង់មូលចោមចៅ ដល់ព្រំប្រទល់ខេត្ដកណ្ដាល (បែកចាន) ប្រវែង៧៧៧០ ម៉ែត្រ ដើម្បីជួយសម្រួលចរាចរ ជូនបងប្អូនប្រជាពលរដ្ឋ បានធ្វើដំណើរបានស្រួលនៅតំបន់ ជម្ពូវ័ន្ធ ខណ្ឌពោធិ៏សែនជ័យ ។

ពិធីចុះពិនិត្យការដ្ឋាននេះ បានប្រព្រឹត្ដទៅកាលពីរាត្រថ្ងៃទី ២៩ តុលា ឆ្នាំ ២០១៧ ។
តាមការបញ្ជាក់ឲ្យដឹងពីលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូ រាជធានីភ្នំពេញន បានបញ្ជាក់ថា៖ ការបើកការដ្ឋានជួសជុលដោយអ៊ុតកៅស៊ូផ្លូវជាតិលេខ ៤នេះធ្វើឡើង តបទៅតាមបទបញ្ជារបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ការដ្ឋានអ៊ុតកៅស៊ូផ្លូវជាតិលេខ៤នេះ គឺធ្វើឡើងតាមកំណាត់ កាលទី១ គឺចាប់ផ្តើមឡើងតាំពី យប់ថ្ងៃទី២៦ខែ តុលាឆ្នាំ២០១៧ ដែលមានប្រវែង ១៧៥០ម៉ែត្រ ទទឹង ២២ម៉ែត្រ ចាប់ពីរង្វង់មូលចោមចៅដល់ផ្លូវកប់ស្រូវ ស្ថិតក្នុងខណ្ឌពោធិសែនជ័យ ។
ដោយឡែក កំណាត់ទី២ ប្រវែង ៥៩៥០ម៉ែត្រ ទទឹង ១៨ម៉ែត្រ ចាប់ពីផ្លូវកប់ស្រូវដល់ព្រំប្រទល់ខេត្តកណ្តាល

ក្រសួងសាធារណការនិងដឹកជញ្ជូនក៏កំពុងស្ថាបនាគ្រឹះផងដែរ។
លោក សាំ ពិសិដ្ឋ បានរំលឹកថា៖ កាលពីព្រឹកថ្ងៃទី២៤ តុលាកន្លងមកថ្មីៗនេះ អាជ្ញាធររាជធានីភ្នំពេញដឹកនាំដោយលោកឃួង ស្រេង អភិបាលរាជធានី និងតំណាងក្រសួង សាធារណការនិងដឹកជញ្ជូនបានបើកកិច្ចប្រជុំមួយ ដើម្បីបែងចែកការងារគ្នា លើការជួសជុលផ្លូវសហព័ន្ធរុស្សីនិងផ្លូវជាតិលេខ៤ឡើងវិញ តបទៅតាមបទបញ្ជារបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ខណៈកំណាត់ផ្លូវនេះមានការខូចខាតមួយចំនួននិងបង្កអោយមានការកកស្ទះចរាចរផងដែរនោះ។ ការបើកអោយ មាន កិច្ចប្រជុំនោះឡើង ក្នុងគោលបំណងដើម្បីបែងចែកគ្នាអោយដាច់រវាងកំណាត់ផ្លូវនេះ ថាតើចំណុចណាដល់ចំណុចណាដែលក្រសួងទទួលខុសត្រូវ ក្នុងការជួសជុល ហើយចំណុចណាដែលខាងអាជ្ញាធររាជធានីភ្នំពេញជាទទួល ខុសត្រូវ ក្នុងការជួសជុល ដោយសារកន្លងមកនេះ ការបែង ចែកគ្នាមិនច្បាស់ធ្វើអោយការជួលជុលមានការយឺតយ៉ាវនិងអូសបន្លា យពេលវេលា ធ្វើអោយមានការថ្នាំងថ្នាក់ពីប្រជា ពលរដ្ឋ។

យ៉ាងណាក៏ដោយក្នុងកិច្ចប្រជុំកាលណោះបានសម្រេចយ៉ាងច្បាស់លាស់ហើយ ពោលគឺ លើផ្លូវសហព័ន្ធរុស្សីនិងផ្លូវជាតិលេខ៤ដែលគ្រោងនឹងធ្វើការជួសជុលឡើងវិញ ប្រវែងប្រមាណ២០គីឡូម៉ែត្រ រដ្ឋបាលរាជធានីភ្នំពេញទទួលការជួសជុលពីស្តុបបេកាសេ (ស្តុបអគារការណាឌីយ៉ា) រហូតដល់ស្តុបកប់ស្រូវ មានប្រវែងជាង១៩ គីឡូម៉ែត្រ ចំណែកក្រសួងសាធារណការនិងដឹកជញ្ជូនជាអ្នកទទួលខុសត្រូវជួសជុលផ្លូវជាតិលេខ៤ ចាប់ផ្តើមពីស្តុប កប់ស្រូវដល់ព្រំប្រទល់ខេត្តកណ្តាលដែលមាន ៧៧០ ម៉ែត្រ៕ ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print