ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវអគ្គីភ័យឆាបឆេះគ្មានសល់និងបាត់បង់ទ្រព្យសម្បត្ដិមួយចំនួន

ចែករំលែក៖

ខេត្តកណ្ដាលៈ ផ្ទះរបស់ប្រជាពលរដ្ឋមួយខ្នង ត្រូវបានអគ្គីភ័យឆាប់ឆេះយ៉ាងសន្ធោសន្ធៅគ្មានសល់ បានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃសៅរ៍ ទី២៨ ខែតុលា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិកោះតូច ឃុំកោះឧកញ្ញាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ផ្ទះដែលទទួលរងអគ្គីភ័យឆាបឆេះមានទំហំ(ទទឹង៦ម៉ែត្រគុណនឹងបណ្ដោយ៩ម៉ែត្រ) សង់អំពីឈើ សសរបេតុង និងដំបូលប្រក់ស៊ីប្រូ ។ ចំណែកឯម្ចាស់ផ្ទះឈ្មោះ លឹម លាង ភេទប្រុស អាយុ៤៧ឆ្នាំ មានប្រពន្ធឈ្មោះ ជឿន ឌី ភេទស្រី អាយុ៤៤ឆ្នាំ មានកូនចំនួន៧នាក់ ស្រី១នាក់ ។ ក្រុមគ្រួសារមានទីលំនៅភូមិកោះតូច ឃុំកោះឧកញ្ញាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ក្នុងហេតុកាណ៍ភ្លើងឆេះនេះផងដែរ បានធ្វើឲ្យបាត់បង់ទ្រព្យសម្បត្ដិរូមមាន៖ លុយដុល្លារចំនួន៥០០ដុល្លារសហរដ្ឋអាមេរិក ,ប្រាក់រៀលចំនួន២៥០ម៉ឺនរៀល ,ផ្លាកទីនចំនួន៥ជី ,ទូរទស្សន៍១គ្រឿង ,គ្រែដេកចំនួន២ ,ទូរឈើចំនួន១ និងទូរកញ្ចក់ចំនួន២ផងដែរ ។

ប្រភពដដែលបន្ដថា តាមការបំភ្លឺរបស់ជនរងគ្រោះជាម្ចាស់បានឲ្យដឹងថា នៅវេលាមុនពេលកើតហេតុ ពួកគាត់ទាំងអស់គ្នាគឺពុំមាននរណាម្នាក់នៅផ្ទះទេ ដោយជាប់រវល់ទៅរកស៊ីនៅខាងក្រៅ លុះមកដល់វេលាកើតហេតុស្រាប់តែទទួលព័ត៌មានពីប្រជាពលរដ្ឋជិតខាងថា ផ្ទះរបស់ពួកគាត់ត្រូវបានអគ្គីភ័យឆាបឆេះ ភ្លាមនោះពួកគាត់ក៏ត្រឡប់មករួមទាំងសមត្ថកិច្ចជួយអន្ដរាគមន៍ពន្លត់ តែដោយភ្លើងឆេះខ្លាំងពេកជួយមិនទាន់ក៏ត្រូវបាត់បង់ផ្ទះមួយខ្នងនិងទ្រព្វសម្បត្ដិមួយចំនួនផងដែរ ។

NKD-36x6_outline

ប្រភពដដែលបានឲ្យដឹងទៀតថា ករណីអគ្គីភ័យខាងលើនេះ គឺត្រូវបានសង្ស័យថា បណ្ដាលមកពីទុស្សេខ្សែភ្លើងអគ្គិសនីនៅក្នុងផ្ទះ ខណៈដែលម្ចាស់ផ្ទះចេញទៅធ្វើការខាងក្រៅពុំបានមើលគ្រប់ជ្រុងជ្រោយ ឬបិតបារ៉ែតភ្លើងនោះទេ ទើបបានជាមានភ្លើងឆេះផ្ទះយ៉ាងដូច្នេះ ៕ ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print