ប្រទះ​ឃើញ​បុរស​ម្នាក់​ស្រវឹងស្រា​សន្លប់​នៅ​តាម​ចិញ្ចើ​ម​ផ្លូវ ​បង្ក​ការ​ភ្ញាក់ផ្អើល​​ស្មាន​តែ​សាកសព

ចែករំលែក៖

​ភ្នំពេញ​៖​ បុរស​ម្នាក់​ស្រវឹងស្រា​ជោក​ជាំ​ទៅ​មុខ​លែង​រួច​បាន​ដេក​សន្លប់​ស្តូកស្តឹង​នៅ​តាម​ចិញ្ចើម​ផ្លូវ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែ​រាយការណ៍​ទៅ​សមត្ថ​កិច្ច​ទាំង​យប់​ ។​

der

​ហេតុការណ៍​នេះ​បាន​បង្ក​អោយ​មាន​ការណ៍​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​យប់​ ថ្ងៃ​ទី​១៨​  ខែតុលា​ ឆ្នាំ២០១៥​ តាម​បណ្តោយ​ផ្លូវ​បេតុង​ ភូមិ​ទួល​ពង្រ ​សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។​

​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ថា​ មុន​ពេល​កើតហេតុ​ដោយ​មាន​រថយន្ត​កុងតឺន័រ​ចំនួន​៣​គ្រឿង​បាន​ឈប់​ដើម្បី​ចូល​ទៅ​ហូប​បាយ​នៅ​ចំណុច​ខាងលើ​ ។​ បន្ទាប់​ក្រុម​រថយន្ត​កុងតឺន័រ​បាន​បើក​ចេញ​ទៅ​បាត់​អស់​ ស្រាប់តែ​ប្រទះ​ឃើញ​បុរស​ម្នាក់​មិន​ត្រូវ​បាន​ស្គាល់​អត្តសញាណ​បាន​ដេក​សន្លប់​ស្តូកស្តឹង​នៅ​តាម​ចិញ្ចើម​ផ្លូវ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នាំ​គ្នា​រាយការណ៍​ទៅ​សមត្ត​កិច្ច​ចុះ​មក​មើល​ដោយ​ស្មាន​តែ​ស្លាប់​ ។​

​ក្រោយ​ពេល​កើតហេតុ​សមត្ត​កិច្ច​បាន​ចុះ​មក​ដល់​ចំណុច​កើតហេតុ​ពិនិត្យ​ជាក់ស្តែង​ដោយ​ជន​រង​គ្រោះ​មិន​មានជីវិត​ក៏​ហៅ​រថយន្ត​សង្គ្រោះ​ឯកជន​ដឹក​យក​ ទៅ​ព្យាបាល​ ។​ ជន​រង​គ្រោះ​ពុំ​មាន​នរណា​ស្គាល់​អត្តសញ្ញាណ​ទេ​ ដោយ​ជន​រង​គ្រោះ​ពាក់អាវ​ព​ណ៍​ផ្ទៃមេឃ​ដៃ​វែង​ ស្លៀកខោ​ខ្មៅ​ជើងវែង​ អាយុ​ប្រ​ម៉ា​ណ​២៧​ឆ្នាំ​ ៕​

drsrr

...

ដោយ៖ សុខា​ សែន​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print