ភ្នំពេញ៖ ហេតុការណ៌គ្រោះថ្នាក់ចរាចរណ៍មួយ បានកេីតឡេីង បន្ទាប់ពីបុរសម្នាក់បានបើករថយន្តឡិចស៊ីស RX-300 ក្នុងល្បឿនលឿននិងបញ្ច្រាសទិសដៅចរាចរណ៍ ក៏បានទៅបុករថយន្តកាមេរីបាឡែនពេញទំហឹង បណ្តាលឱ្យរងការខូចខាត ។
កាលពីវេលាម៉ោង១២នឹង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥ នៅចំណុចស្ពាន អាកាសតិចណូ តាមបណ្តោយផ្លូវសហព័ន្ឋរុស្សី ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តកាមេរី បាឡែន ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Y-2193 បើកបរដោយបុរសជនជាតិកូរ៉េ តាមបណ្តោយផ្លូវម៉ៅសេទុង ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ មានរថយន្តឡិសស៊ីស RX-300 មួយគ្រឿង ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2K-5949បើកបរដោយបុរសម្នាក់ ទិសដៅពីលិចទៅកើតតាមបណ្តោយផ្លូវសហព័ន្ឋរុស្សី តាមស្ពានអាកាស តិចណូដែលកំពុងសាងសង់ ជាផ្លូវបញ្ច្រាសទិស រួចក៏បានបុករថយន្តបាឡែន ពេញទំហឹងបណ្តាលឱ្យរងការខូចខាតផ្នែកចំហៀងមុខខាងឆ្វេង ។
ក្រោយកើតហេតុសមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុ និងបានឱ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ហើយភាគីខាងរថយន្តឡិចស៊ីស RX-300 សងថ្លៃខូចខាតទៅភាគីម្ខាងទៀតចំនួន៥០ដុល្លារ ចំណែកភាគីបុរសជនជាតិចិន ក៏ព្រមទទួលព្រោះមិនចង់មានរឿងវែងឆ្ងាយរំខានដល់សមត្ថកិច្ច ៕
...
ដោយ៖ ស ដារ៉ា