រវល់​ដឹក​កូន​ទៅ​ពេទ្យ​ ត្រឡប់​មក​វិញ​ភ្លើង​ឆេះ​ផ្ទះ​អស់ទាំង​ស្រុង​

ចែករំលែក៖

​ភ្នំពេញ​៖​ ផ្ទះ​ឈើ​មួយ​ខ្នង​ដែល​ ជា​ជម្រក​របស់​គ្រួសារ​ក្រីក្រ​មួយ​ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង​ ធ្វើ​អោយ​ក្រុម​គ្រួសារ​រង​ គ្រោះ​នៅ​ សល់​តែ​មួយ​ចង្កេះ​ឆ្អេះនឹង​ខ្លួន​ដោយសារ​តែ​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​ទាំង​ប៉ុន្មាន ​ត្រូវ​ភ្លើង​ឆេះ​អស់​គ្មាន​សល់​ តែ​មិន​ឆេះ​រាលដាល​ដល់​ផ្ទះ​ អ្នក​ ជិតខាង​ឡើយ​ ។​

dee (3)

​ករណី​អគ្គី​ភ័យ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩និង៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​ចំនុច​ ភូមិ​ជ្រោយ​អម្ពិល​ សង្កាត់​ក្បាលកោះ​ ខណ្ឌ​ច្បារ​អំពៅ​ ។​

​ម្ចាស់ផ្ទះ​រង​គ្រោះ​ឈ្មោះ​ អ៊ុយ​ ស្រី​ពៅ​ អាយុ​២៣​ឆ្នាំ​ និង​ប្ដី​ឈ្មោះ​ អ៊ុំ​ សុភ​ក្ត្រា​ និង​កូន​ម្នាក់​ ។​ អំឡុង​ពេល​កើតហេតុ​ ម្ចាស់ផ្ទះ​មិន​បាន​នៅផ្ទះ​ទេ​ ពោល​គឺ​បាន​នាំ​កូន​តូច​ទៅ​មន្ទីរពេទ្យ​ តាំងពី​មុន​ព្រឹក​ព្រលឹម​ ដោយ​ចាក់សោរ​ផ្ទះ​ចោល​ រហូត​មក​ដល់​វេលា​ខាងលើ​ ក៏​ស្រាប់តែ​មាន​អគ្គិភ័យ​ឆាបឆេះ​ឡើង​តែ​ម្ដង​ ។​ អគ្គី​ភ័យ​ឆេះ​ផ្ទះ​១​ខ្នង​នៅ​ស​ង្គា​ត់​ក្បាលកោះ​ខណ្ឌ​ច្បារ​អំពៅ​ ។​

​លោក​ឯក​.​សា​រ៉​ន ​អធិការរង​ ខណ្ឌ​ច្បារ​អំពៅ​ទទួល​ផ្នែក​ចរាចរណ៍​បានអោយ​ដឹង​ថា​ ផ្ទះ​ដែល​ត្រូវ​អគ្គី​ភ័យ​ឆាប​នេះ ​មាន​ទទឹង​៤​ម៉ែត្រ​គុណ​នឹង​បណ្តោយ​៥​ម៉ែត្រ​ ផ្ទះ​តៀមជាប់​នឹង​ដី ​សម្ភារៈ​មួយ​ឆេះ​ខ្ទេច​ទាំងស្រុង​ ។​

​ករណី​នេះ​បណ្តាល​មក​ពី​ទុ​រ​ស្សេ​ខ្សែភ្លើង និង​មាន​រថយន្ត​អគ្គី​ភ័យ​មក​ជួយ​អន្តរាគមន៍​ប្រើប្រាស់​អស់​ទឹក​រថយន្ត​១​គ្រឿង​ហើយ​មិន​បណ្តាល​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​។​

​បន្ទាប់​ពី​កើត​គ្រោះ​អគ្គី​ភ័យ​ លោក​អធិការរង​ ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ អោយ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ចំពោះ​សុវត្ថិភាព​ខ្លួន​ ជុំវិញ​បញ្ហា​អគ្គី​ភ័យ​នេះ​ផង​ដែរ​ ៕

dee (2)dee (5)dee (1)deedee (8)

...

ដោយ៖ ​សណ្តោស​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print