ដេកជាមួយគ្នាមួយយប់ទល់ភ្លឺព្រឹកឡើងនាងទារ១ម៉ឺនដុល្លារថ្លៃព្រហ្មចារី

ចែករំលែក៖

ភ្នំពេញ ៖ នារីក្រមុំអាយុ១៨ឆ្នាំម្នាក់បាន ដាក់ពាក្យបណ្ដឹងចោទប្រកាន់យុវជន ម្នាក់ថា បានយកកូនកាំបិតគំរាមសម្លាប់ និងចាប់រំលោភនាងរហូតបានសម្រេច២ ដងជាបន្តបន្ទាប់គ្នាក្នុងយប់តែមួយនៅ ចំណុចផ្លូវលំភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ ប៉ុន្តែជនសង្ស័យថាពួកគេស្រលាញ់គ្នា និងព្រមព្រៀងដេកជាមួយគ្នាដោយគ្មានការបង្ខិតបង្ខំឡើយ ។

សមត្ថកិច្ចឲ្យដឹងថា យុវជនដែលរងការ ចោទប្រកាន់ពីនារីក្រមុំថាចាប់នាងរំលោភនោះឈ្មោះ សារ៉ុន តារា អាយុ២៣ឆ្នាំ មុខ របរជួយលក់គ្រឿងក្លែមនៅមុខរោងចក្រ ស្នាក់នៅក្នុងផ្ទះកើតហេតុខាងលើមាន ស្រុកកំណើតនៅភូមិសំរោង ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល។ ចំណែកនារី រងគ្រោះ អាយុ១៨ឆ្នាំ ស្នាក់នៅជាមួយគ្នា មានស្រុកកំណើតនៅឃុំឈើទាល ស្រុក បាណន់ ខេត្តបាត់ដំបង ។

NKD-36x6_outline

តាមនារីរងគ្រោះបានប្រាប់សមត្ថកិច្ចឲ្យដឹងថា នាងទើបតែទៅធ្វើការជួយលក់គ្រឿង ក្លែមបងប្អូននេះបានប្រមាណ១ខែប៉ុណ្ណោះ ស្រាប់តែឈ្មោះ សារ៉ុន តារា ដែលជាក្មួយថៅកែបានចូលទៅកន្លែងរបស់នាងដេក និងបានគំរាមកុំឲ្យស្រែក ហើយនិយាយថា បើស្រែកគេនឹងសម្លាប់ចោល។ ភ្លាមនោះគេក៏បានធ្វើសកម្មភាពចាប់នាងរំលោភសេពសន្ថវៈរហូតបានសម្រេចតែម្តង។ លុះ ដល់ម៉ោងប្រមាណ១យប់ជននោះក៏បាន ចាប់បង្ខំនាងរំលោភរហូតសម្រេចម្តងទៀត។ នាងបញ្ជាក់ថា នៅយប់នោះនាង មិនអាចស្រែកបានទេ ព្រោះផ្ទះនោះត្រូវបាន គេចាក់សោបិទជិតមានតែដេកយំរង់ចាំភ្លឺប៉ុណ្ណោះ។ លុះនៅព្រឹកឡើងនាងក៏រត់ ចេញទៅប្រាប់បងជីដូនមួយ ហើយនាំគ្នាទៅប្តឹងនគរបាលប៉ុស្តិ៍ទួលសង្កែតែម្តង ។

នៅចំពោះមុខសមត្ថកិច្ចយុវជនសង្ស័យបានឲ្យដឹងថា ខ្លួនមិនបានចាប់រំលោភនាង នោះទេគឺពួកគេបានស្រលាញ់ និងព្រមព្រាងដេកជាមួយគ្នាដោយគ្មានការបង្ខិត បង្ខំឡើយ។ ទោះជាយ៉ាងណាក៏ដោយក្រុម គ្រួសារនារីរងគ្រោះបានដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌ និងទាមទារសំណងព្រហ្មចារី១ម៉ឺនដុល្លារឯណោះ ៕ ហេង នរិន្ទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print