បុរសម្នាក់ច្របាច់កនារីរងគ្រោះកុំឲ្យស្រែកហើយយកដៃសម្រាតខោរំលោភទាំងប្រពន្ធដេកក្បែរ

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌទួលគោកបានឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទបំពានខាង ផ្លូវភេទដែលកើតឡើងនៅក្នុងមូលដ្ឋាន សង្កាត់ទឹកល្អក់ទី១ ហើយក្រោយមកនារីរងគ្រោះប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនកាលពី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង ប្រហែល២និង៣៥នាទីរំលងអធ្រាត្រនៅផ្ទះជួលលេខ៥៧ ផ្លូវបេតុង ក្រុមទី៥៥ ភូមិ១៥ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ឈិន សុភ័ក្ត្រ អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះជួលលេខ៥៧ ផ្លូវបេតុង ក្រុមទី៥៥ ភូមិ១៥ សង្កាត់ទឹក ល្អក់ទី១ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ។ ចំណែកនារីរងគ្រោះមានអាយុ១៩ឆ្នាំ មុខ របរបុគ្គលិករត់តុហាងម៉ារឌីបឹងកក់ ស្នាក់ នៅផ្ទះជួល ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ ។

NKD-36x6_outline

សមត្ថកិច្ចបានបន្តថា មុនពេលកើត ហេតុនារីរងគ្រោះ និងជនសង្ស័យឈ្មោះ ឈិន សុភ័ក្ត្រ រួមនឹងឈ្មោះ ចេង គុណថេត អាយុ៣១ឆ្នាំ ត្រូវជាប្រពន្ធរបស់ជនសង្ស័យ បានដេកនៅបន្ទប់ជួលលេខ៥៧រួមគ្នា។ ចំណែកនារីរងគ្រោះដេកកន្លែងម្ខាងតែឯង ដោយមានបិទវាំងននជា២សងខាងសម្រាប់ទុកដេក។ រហូតដល់ម៉ោងប្រហែល២និង៣៥នាទីរំលងអធ្រាត្រស្រាប់តែជនសង្ស័យធ្វើសកម្មភាពបំពានផ្លូវភេទលើនារីរងគ្រោះដោយយកដៃច្របាច់កនាងកុំឲ្យស្រែក ហើយបានយកដៃសម្រាតខោរួចបៀតបៀនលើភេទនាង។ ពេលនោះនារីរងគ្រោះក៏ បានស្រែកឲ្យឈ្មោះ ចេង គុណថេត ជា បងស្រីសាច់ថ្លៃជួយ (ប្រពន្ធជនសង្ស័យ)។ ភ្លាមៗនោះឈ្មោះចេង គុណថេត បានបើក វាំងននស្រាប់តែឃើញប្ដីរបស់ខ្លួនកំពុងបៀត បៀនផ្លូវភេទប្អូនស្រីក៏បានឈ្លោះប្រកែកគ្នា ទាំងយប់តែម្តង ។

ពេលនោះនារីរងគ្រោះ និងប្រពន្ធជនសង្ស័យបានដេញជនសង្ស័យឲ្យចេញពី បន្ទប់។ លុះព្រឹឡើងថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០១៧ នារីរងគ្រោះក៏ទៅប្ដឹងសមត្ថកិច្ច នគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី១ឲ្យឃាត់ខ្លួនជនសង្ស័យទៅកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីចាត់ការតាម ច្បាប់ ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួន បណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់  ៕ ហេង នរិន្ទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print