នគរបាលខេត្តត្បូងឃ្មុំបំបែកសំណុំរឿង ករណីឃាតកសម្លាប់ប្តីប្រពន្ធពីរនាក់នៅស្រុកក្រូចឆ្មារ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ រយៈពេល៥ថ្ងៃនៃការស្រាវជ្រាវ ក្រោមបទបញ្ជាដ៏ម៉ឺងម៉ាត់លោកឧត្តម សេនីយ៍ទោ បែន រ័ត្ន  បានបំបែកចប់សព្វគ្រប់​ ករណីឃាតកសម្លាប់ប្តីប្រពន្ធពីរនាក់ នៅភូមិ៥ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ កាលពីថ្ងៃ២០ ខែតុលា ឆ្នាំ២០១៧កន្លងទៅ ។

ប្រត្តិបត្តិការនេះដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ប្រាក់ ប៊ុនណុន  លោក វរសេនីយ៏ទោ ចក់ សុខកៅ នាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ លោកវរសេនីយ៍ទោ សាំ ហេង អធិការនគរបាលស្រុកក្រូចឆ្មារ រួមនឹងសហការីចំណានៗបានបើកការស៊ើបអង្កេត ដោយទទួលបានលទ្ធផលរហូតឃាត់ជនសង្ស័យ២នាក់ ១-ឈ្មោះ ជ្រូក ចាន់ ភេទប្រុស អាយុ ៤៤ឆ្នាំ នៅភូមិ៧ (ចម្ងាយប្រមាណ១គីឡូម៉ែត្រពីផ្ទះជនរងគ្រោះ) ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ។ ជននេះធ្លាប់ជាប់ពន្ធនាគារ២លើកពីបទលួចប្លន់ (១៩៨៩ម្តង ២០១២ម្តង)។ ត្រូវវបាននគរ បាលឃាត់ខ្លួនខណៈកំពុងឆក់ត្រីតាមដងទន្លេ និង២-ឈ្មោះ មួន ជ្រាយ ភេទប្រុស អាយុ ៤១ឆ្នាំទីលំនៅក្បែរផ្ទះ ជ្រូក ចាន់ ជាមុខសញ្ញាលួចប្លន់ជាមួយជ្រូក ចាន់ កាលពីឆ្នាំ២០១២ (រត់គេចខ្លួន) ទើបនិងចូលមកមូលដ្ឋានវិញថ្មីៗ។ ត្រូវបាននគរបាលចាប់ខ្លួនក្នុងខណៈពួន នៅក្នុងពុំនូកចំបើង ។

បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចចាប់យកសម្ភារៈវត្ថុតាង ដាវ១ដើម មានជាប់ស្នាមឈាមមនុស្ស ទើបលាង សម្អាតតែមិនជ្រះ ,កណ្តៀវ១ ជាប់ស្នាមឈាមហើយទើបសំលៀងបន្ថែមថ្មីៗ , កាំបិតផ្គាក់ផ្លែត្រង់១ជាប់ស្នាម ឈាមមនុស្ស , សំណាកនៅលើដីក្បែរអាងទឹក ផ្ទះជនសង្ស័យ មានស្នាមឈាមដែលលាងដាវ និងលាងកាំបិត ។

បច្ចុប្បន្នជនសង្ស័យ បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ចាត់ការបន្តតាមនីតិវិធី ៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print