ករណី​ចែកចាយ​គ្រឿង​សម្អាង​ក្លែងក្លាយ​ច្រើន​តោន​​ ៖​ តុលាការ​ខេត្ត​កណ្ដាល​ លើក​ពេល​ប្រកាស​សាលក្រម​ពីរ​លើក​

ចែករំលែក៖

ខេត្តកណ្ដាល ​ ៖ ​តុលាការ​ខេត្ត​កណ្ដាល​លើក​ពេល​ប្រកាស​សាលក្រម​ពីរ​លើក​ហើយ​ ក្រោយ​បញ្ចប់​សវនាការ​អង្គសេចក្តី​ ក្នុង​សំណុំ​រឿង​ចែក​ចាយ​គ្រឿង​សម្អាង​ក្លែងក្លាយ​ជា​ច្រើន​តោន​ ។

លោក​ ហុក​ វ៉ាន់​ធីណា​ ប្រធាន​សាលា​ដំបូង​ខេត្ត​កណ្ដាល​ និង​ ជា​ចៅក្រម​ជំនុំជម្រះ​ នៅ​ព្រឹក​ថ្ងៃ​ទី​៣១​ ខែ​តុលា​ នេះ​ សម្រេច​លើក​ពេល​ប្រកាស​សាលក្រម​រឿង​ក្ដី​នេះ​ ទៅ​ព្រឹក​ថ្ងៃ​ទី​១៣​ ខែ​វិច្ឆិកា​ ខាងមុខ​នេះ​វិញ​ ។

ប្រភព​ព័ត៌មាន​បញ្ជាក់​ថា​ ជនជាប់ចោទ​ឈ្មោះ​ ម៉ៅ លីជុន ភេទប្រុស (MAU LI JUN) ត្រូវ​បាន​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​ក្នុង​មណ្ឌលអប់រំកែប្រែខេត្តកណ្តាល តាម​ដីកាលេខ ៩៧៦ ចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧ ក្រោមការ​ចោទប្រកាន់​ពីបទ​ក្លែងបន្លំម៉ាក និងនាំចូល ដោយចេតនា នូវទំនិញដែល​មានម៉ាកក្លែងក្លាយ ប្រព្រឹត្ត​នៅ​ពីរ​ទីតាំងផ្សេងគ្នា​ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណា​ញ់ ក្រុងតាខ្មៅ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ តាមមាត្រា៦៤និងមាត្រា​៦៦ ស្តីពីម៉ាកពាណិជ្ជនាម និងការប្រកួតប្រជែងមិនស្មោះត្រង់។

របាយការណ៍​របស់​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​ បង្ហាញ​ថា​ ជនល្មើសបានព្យាយាមប្រើប្រាស់មធ្យោបាយសម្របសម្រួលក្រៅប្រព័ន្ធតុលាការ ដោយ​សន្យាផ្តល់លាភសក្ការៈជាច្រើនដល់ភ្នាក់ងារមានសមត្ថកិច្ច ដើម្បី​បន្ធូរ​បន្ថយទោស ក៏ប៉ុន្តែគណៈកម្មាធិការ និងសមត្ថកិច្ចចម្រុះបានបដិសេធ និងចាត់វិធានការបន្តតាមនីតិវិធីច្បាប់យ៉ាង​ម៉ឺង​ម៉ាត់ ៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print