ស្លាប់បីនាក់ ករណីគ្រោះថ្នាក់ចរាចរណ៍លើផ្លូវជាតិលេខ៤ ត្រង់ចំណុចជិតភ្នំ៩៦

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ បុរសចំនួន៣នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ ក្នុងនោះមាន​ជន​បរទេសម្នាក់ផងដែរក្នុងករណីគ្រោះថ្នាក់ចរាចរណ៏រវាងម៉ូតូបុកនិងម៉ូតូ កាលពីវេលា​ម៉ោង​១០និង​១៥នាទី​យប់ថ្ងៃទី៣១ ខែតុលាឆ្នាំ២០១៧ លើផ្លូវ​១៤៩C ត្រង់ចំណុច​ ជិត​ភ្នំ​៩៦​ ស្ថិត​នៅ​ក្នុង​ភូមិ​៦​ សង្កាត់​លេខ​៤ ក្រុង.ខេត្ត​ព្រះសីហន។

តាមប្រភពព័ត៏មានពីសមត្ថកិច្ចចរាចរណ៏បានអោយដឹងថាគ្រោះ ថ្នាក់ចរាចរណ៍នេះកើតឡើង​ រវាង​ម៉ូតូធំ​មួយគ្រឿង​ម៉ាក​HONDAពណ៌​ ក្រហម​ ពាក់ស្លាកលេខ​ភ្នំពេញ​1BN-4546 បើកបរ​ដោយ​ឈ្មោះ​Jammes CUmmisភេទ​ប្រុស​ អាយុ​៣០ឆ្នាំ​ ជនជាតិ​ អូស្រ្តាលី​ ស្នាក់នៅ​ក្នុង​សង្កាត់​លេខ​៣ ក្រុង​.ខេត្ត​ព្រះសីហនុ​ មានទិសដៅពី​ឆ្នេរ​អូឈើទាល​ ឆ្ពោះ​ទៅ​ ឆ្នេរ​អូរត្រេះ​ លុះ​ដល់ចំណុច​ខាង​លើ​ក៏បាន​បុក​នឹង​ម៉ូតូ​មួយគ្រឿងទៀត​ម៉ាក​ HONDA C125 ពណ៌ ខ្មៅ ពាក់ស្លាកលេខ​ភ្នំពេញ​1FU​-93​38 បើកបរ​ដោយ​ឈ្មោះ​ ញ៉​ ចាន់ធី​ ភេទ​ ប្រុស​ អាយុ​១៧ឆ្នាំ​ មុខរបរ​ កម្មករ​ មាន​ទី​​លំនៅ​ភូមិ​២​ សង្កាត់​លេខ​២​ ក្រុង.ខេត្តព្រះសីហនុ​ និង​អ្នករួមដំណើរ​ម្នាក់​ឈ្មោះ​ ឆែម​ មេ​សា​ ភេទ​ប្រុស​អាយុ​១៧ឆ្នាំ​មុខរបរ​កម្មករ​មានទីលំនៅ​ភូមិ​២​សង្កាត់​លេខ​២ ក្រុង.ខេត្តព្រះ​សី​ហ​នុ​ ដែលមាន​ទិសដៅ​បញ្រ្ចាស់គ្នា​។ប្រភពដដែលបន្តទៀតថា​គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន​០៣នាក់ក្នុងនោះ​ជនជាតិ​ អូស្រ្តាលី​០១នាក់​ នៅនឹង​កន្លែង​កើតហេតុ​។

បច្ចុប្បន្ន​សាកសព​ជនរងគ្រោះ​ទាំង​០៣នាក់​បាន​យកទៅ​តំកល់​នៅ​វត្ត​ឥន្ទញ្ញាណ​ (ហៅ​​ វត្ត​ក្រោម​ )។ រីឯ​វត្ថតាង​ម៉ូតូ​ទាំង០២គ្រឿងត្រូវបានសមត្ថកិច្ច​យកមក​រក្សាទុក​ទុកនៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​៕ ឆ្លាម សមុទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print