ខេត្តព្រះសីហនុ ៖ បុរសចំនួន៣នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ ក្នុងនោះមានជនបរទេសម្នាក់ផងដែរក្នុងករណីគ្រោះថ្នាក់ចរាចរណ៏រវាងម៉ូតូបុកនិងម៉ូតូ កាលពីវេលាម៉ោង១០និង១៥នាទីយប់ថ្ងៃទី៣១ ខែតុលាឆ្នាំ២០១៧ លើផ្លូវ១៤៩C ត្រង់ចំណុច ជិតភ្នំ៩៦ ស្ថិតនៅក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុង.ខេត្តព្រះសីហន។
តាមប្រភពព័ត៏មានពីសមត្ថកិច្ចចរាចរណ៏បានអោយដឹងថាគ្រោះ ថ្នាក់ចរាចរណ៍នេះកើតឡើង រវាងម៉ូតូធំមួយគ្រឿងម៉ាកHONDAពណ៌ ក្រហម ពាក់ស្លាកលេខភ្នំពេញ1BN-4546 បើកបរដោយឈ្មោះJammes CUmmisភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិ អូស្រ្តាលី ស្នាក់នៅក្នុងសង្កាត់លេខ៣ ក្រុង.ខេត្តព្រះសីហនុ មានទិសដៅពីឆ្នេរអូឈើទាល ឆ្ពោះទៅ ឆ្នេរអូរត្រេះ លុះដល់ចំណុចខាងលើក៏បានបុកនឹងម៉ូតូមួយគ្រឿងទៀតម៉ាក HONDA C125 ពណ៌ ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FU-9338 បើកបរដោយឈ្មោះ ញ៉ ចាន់ធី ភេទ ប្រុស អាយុ១៧ឆ្នាំ មុខរបរ កម្មករ មានទីលំនៅភូមិ២ សង្កាត់លេខ២ ក្រុង.ខេត្តព្រះសីហនុ និងអ្នករួមដំណើរម្នាក់ឈ្មោះ ឆែម មេសា ភេទប្រុសអាយុ១៧ឆ្នាំមុខរបរកម្មករមានទីលំនៅភូមិ២សង្កាត់លេខ២ ក្រុង.ខេត្តព្រះសីហនុ ដែលមានទិសដៅបញ្រ្ចាស់គ្នា។ប្រភពដដែលបន្តទៀតថាគ្រោះថ្នាក់នេះបណ្ដាលឲ្យស្លាប់មនុស្សចំនួន០៣នាក់ក្នុងនោះជនជាតិ អូស្រ្តាលី០១នាក់ នៅនឹងកន្លែងកើតហេតុ។
បច្ចុប្បន្នសាកសពជនរងគ្រោះទាំង០៣នាក់បានយកទៅតំកល់នៅវត្តឥន្ទញ្ញាណ (ហៅ វត្តក្រោម )។ រីឯវត្ថតាងម៉ូតូទាំង០២គ្រឿងត្រូវបានសមត្ថកិច្ចយកមករក្សាទុកទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក៕ ឆ្លាម សមុទ្រ