បុរសម្នាក់បានស្លាប់បាត់បង់ជីវិត ខណៈជិះម៉ូតូទៅបុកគូទរថយន្តដែលឈប់ចតនៅលើចិញ្ចើមផ្លូវ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអធម៍ខណះជិះម៉ូតូក្នុងល្បឿនលឿនហើយក៍រេចង្កូតទៅបុកគូទរថយន្តប្រភេទធំដែលឈប់ចតលើចិញ្ចើមផ្លូវដែលមិនដាក់ស្លាកសញ្ញា។ គ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាល ពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ត្រង់ចំណុចខាងត្បូងស្តុបណត់ប្រ៊ីច តាមបណ្តោយផ្លូវណត់ប្រ៊ីច ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

ប៉ូលិសប្រាប់ថាជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមានឈ្មោះ យឹម អេងស្រ៊ី ភេទប្រុស អាយុ៣៥ឆ្នាំ ជាអ្នកបើកឡាននៅអង្ការដើម្បីភាពញញឹមនៃកុមារ ស្នាក់នៅផ្ទះជួលភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យនិង មានស្រុកកំណើតនៅភូមិវិហាធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។មានប្រពន្ធរួមទាំងកូនតូចៗចំនួនពីនាក់ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក ហីុយ៉ាន់ដាយ ពណ៌សលាយបៃតង់ ជាប្រភេទរថយន្តប្រាំភ្លៅដឹកឈើអ៊ុះ ពាក់ស្លាក់លេខ កំពង់ធំ 3A 0856 ដែលខូចឈប់ចតនៅលើចិញ្ចើមផ្លុវណត់ប្រ៊ីចត្រង់ចំណុចកើតហេតុ ក្នុងទិសដៅពីជើងទៅត្បូងដោយមិនបានដាក់ភ្លើងសញ្ញាសម្គាល់ត្រឹមត្រូវនោះទេ ។លុះមកដល់វេលាកើតហេតុស្រាប់តែមានម៉ូតូបើកមកពីក្រោយមួយគ្រឿងទៀតម៉ាក អេះស្អិល ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខកណ្តាល 1N-5338 ដែលបើកបរដោយបុរសរងគ្រោះខាងលើ ទើបតែចេញមកពីផឹកស៉ីជាមួយមិត្តភក្តិនៅម្តុំម៉ៃដាហើយបំណងជិះត្រឡប់ទៅផ្ទះវិញនៅម្តុំភូមិទ្រា២ បើកបរក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុដោយផ្លូវមានស្ថានភាពងងឹត រួចក៏ជ្រុលទៅបុកទូគរថយន្តដែលខូចឈប់ចតនៅលើចិញ្ចើមផ្លូវខាងលើបណ្តាលឲ្យបុរសរងគ្រោះបោកក្បាលនិងរថយន្តស្តាប់ភ្លាមៗនៅនិងកន្លែងកើតហេតុរីឯម៉ូតូរងការខូចខាតបែកចង្កៀងខាងមុខ ។ភ្លាមៗនោះរថយន្តខាងលើបានព្យាយាមបើករត់គេចខ្លួនបន្សល់ទុកដូយរថយន្តនិងឈើគល់រថយន្តនៅនិងកន្លែងកើតហេតុ ហើយរថយន្តខាងលើបានរត់បានប្រមាណចម្ងាយ២០០ម៉ែត្រពីកន្លែងកើតហេតុក៏បានឈប់រថយន្តរួចអ្នកបើកបររថយន្តបានបើកទ្វារត់គេចខ្លួនបាត់ស្រមោល។ មួយសន្ទុះក្រោយមកប្រពន្ធរបស់ជនរងគ្រោះនិងសាច់ញាតិប៉ុន្មានអ្នកទៀតបានមកដល់កន្លែងកើតហេតុនិងស្រែកត្រហូរយំអោបសពប្តីយ៉ាងគួអោយអណោចអាធមរហូតដល់សន្លប់បាត់បង់ស្មារតីត្រូវបានប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុធ្វើការជួយសង្គ្រោះបឋម។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញចរាចរណ៍ផ្លូវខណ្ឌសែនសុខបានចុះមកដល់កន្លែងកើតហេតុនិងបានទាក់ទងហៅសមត្ថកិច្ចចរាចរណ៍ក្រុងអោយចុះមកធ្វើការវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នង់ការដ្ឋានរាជធានីភ្នំពេញដើម្បីរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយនៅពេលក្រោយ។ ដោយឡែកសពបុរសរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅសាច់ញាតិក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យទៅតាមប្រពៃណីនៅឯខេត្តកំពង់ចាមដែលជាស្រុកកំណើត ៕ ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print