ភ្នំពេញ ៖ យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍អំពីអាកាសធាតុឲ្យ ដឹងថា ព្រះរាជាណាចក្រកម្ពុជានឹងទទួលរងនូវរបបឥទ្ធិពលខ្យល់មូសុងឦសាន ចាប់ពីថ្ងៃ ទី២រហូតដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ។
លក្ខណ:បែបនេះនឹងធ្វើឲ្យអាកាសធាតុប្រែប្រួលមានដូចខាងក្រោម ៖
ចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧ នឹងមាននឹងមានភ្លៀងធ្លាក់នៅ តាមបណ្ដាខេត្តនានា ពិសេសបណ្ដាខេត្តតាមតំបន់ទំនាបកណ្ដាល ភាគខាងត្បូង និងភាគ ខាងកើតជាប់ប្រទេសវៀត ណាម ។
ដោយឡែកសម្រាប់រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧ អាចនឹង មានភ្លៀងធ្លាក់ពីតិចទៅមធ្យម (នៅពេលយប់) តែមានខ្យល់ខ្លាំង ។ ចំណែកសីតុណ្ហភាព អប្បបរមា ស្ថិតក្នុងរង្វង់២២អង្សារសេ ។
នឹងចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នឹងមានភ្លៀងធ្លាក់នៅតំបន់មាត់សមុទ្រ ជាពិសេសខេត្តកំពត , កែប និង ខេត្តព្រះសីហនុ នឹងមានភ្លៀងលាយឡំជាមួយខ្យល់បោក បក់ខ្លាំងនៅលើផ្ទៃសមុទ្រ ។
សូមអានខ្លឹមសារដើមទាំងស្រុងដូចខាងក្រោម ៖